ក្រុមតារាចម្រៀង After School នៅពេលថ្មីៗនេះបានបង្ហាញចំណាប់អារម្មណរបស់ខ្លួនក្នុងការវិលមកកាន់វេទិកា ជាមួយនឹងបទចម្រៀងក្រោមចំណងជើងថា “First Love” ដោយនៅតែបន្តបង្ហាញជាមួយនឹងការងារយ៉ាងលំបាករបស់ខ្លួនក្នុងការអនុវត្តន៍ដើម្បីវិលជួបប្រិយមិត្ត។
Lizzy នេះជាលើកទី ១ ហើយដែលមិនអាចចូលរួមក្នុងការបង្ហាញខ្លួនជាមួយនឹងក្រុម ដោយលទ្ធផលនោះគឺនាងមានរបួសខណៈដែលហាត់សម ដោយមានបញ្ហាជើងខាងស្តាំដែលជាដើមចម មិនអាចធ្វើតាមការកំណត់ទុកជូនប្រិយមិត្តនោះ។
ក្នុងការហាត់សមនេះដែរ ក្រុមតារាចម្រៀងស្រីរូបនេះ ក៏មានរបួស និងស្នាមជាំពេញខ្លួន ដោយសារតែមានបញ្ហាជាមួយនឹងបង្គោលរាំ ខណៈដែល Lizzy កំពុងស្រោចស្រង់ជាមួយនឹងរបួសជើងនោះ។
សេចក្តីសម្រចចុងក្រោយ នេះ ស្នាមជាំ និងរបួស ដែលយើងបានឃើញនេះជាការបង្ហាញ របស់ After School ដែលជាការងារធ្វើជាមួយនឹងអាលប៊ុមចុងក្រោយរបស់ពួកគេ នឹងជួបប្រិយមិត្តរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ៕
https://i1272.photobucket.com/albums/y389/domneng/Irina/Screen-shot-2013-06-16-at-73552-PM_zpsdf740bf1.png
https://i1272.photobucket.com/albums/y389/domneng/Irina/Screen-shot-2013-06-16-at-71755-PM_zpse60698bf.png
https://i1272.photobucket.com/albums/y389/domneng/Irina/After-School-Lizzy_1371137700_af_org_zpsf1483caa.jpg