គ្រប់គ្នាកំពុងតែគិតថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone អ្វីសម្រាប់ជំនាន់ក្រោយនៃស្មាតហ្វូនមួយនេះ។
មានប្រភពព័ត៌មានចចាមអារ៉ាមមួយចំនួនបាននិយាយថា Apple នឹងបង្ហាញ iPhone 5S ខ្លះទៀតថា នឹងបង្ហាញ iPhone 6 ប៉ុន្តែនៅមិនទាន់មានប្រភពណាមួយដែលអាចជឿជាក់បាននោះទេ។
យោងតាមព័ត៌មានថ្មីចុងក្រោយបានឲ្យដឹងថា នៅពេលនេះ មានអ្នករចនាម៉ូដម្នាក់ឈ្មោះArthur Reis បានបង្កើតនូវវីដេអូគំរូ នៃ iPhone 5S ដែលប្រើប្រាស់នូវប្រព័ន្ធដំណើរការ iOS 7។
ទស្សនាវីដេអូគំរូ នៃ iPhone 5S ទាំងអស់គ្នា៖