រាជធានីភ្នំពេញ៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ០៣លើក (យប់), បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ (ប្រុស) និង របួសធ្ងន់ ០៦នាក់(ស្រី) និង របួសស្រាល ០៦នាក់ (ស្រី ០៩នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៣លើក បានបង្កឲ្យខូចខាតយានយន្តសរុប ០៥គ្រឿង ក្នុងនោះម៉ូតូ ០១គ្រឿង,រថយន្តធុនតូច ០២គ្រឿង,រថយន្តធុនធ្ងន់ ០១គ្រឿង,និង យានផ្សេងៗ ០១គ្រឿង ។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០១លើក, មិនប្រកាន់ស្តាំ០១លើក,ស្រវឹង ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ម្នាក់ (យប់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣នេះ មានចំនួន ២៦គ្រឿង គឺ រថយន្តដឹកអ្នកដំណើរធុនតូច ២៦គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ២៦គ្រឿង៕
ប្រភព៖ អគ្គស្នងការដ្ឋាននគបាលជាតិ