
មានព័ត៌មានលេចឮថា ក្រុមហ៊ុនបណ្តាញសង្គមដែលធំជាងគេបង្អស់លើពិភពលោកកំពុងស្វែងរកដៃគូថ្មីដើម្បីជួយទៅលើយុទ្ធសាស្រ្តទូរស័ព្ទដៃដូចទៅនឹង HTC។
លោក Mark Zuckerberg ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook បានជួបជាមួយនឹងថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន Samsung កូរ៉េខាងត្បូងដើម្បីពិភាក្សាភាពជាងដៃគូរវាងក្រុមហ៊ុនទាំងពីរដោយផ្តោតទៅលើការផលិតទូរស័ព្ទ Facebook។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការខកចិត្តជាមួយនឹង HTC សម្រាប់លើកដំបូង ទើប Facebook ងាកបករកក្រុមហ៊ុន Smartphone ដែលធំបំផុតរបស់ពិភពលោកទំនងជាងគួរឲ្យទុកចិត្ត៕