
ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការសម្រាប់ថ្ងៃចេញលក់ Samsung Galaxy S4 Mini គឺថ្ងៃទី 29 ខែមិថុនា ដែលត្រូវជាថ្ងៃសៅក្នុងសប្តាហ៍នេះ។ ក្រុមហ៊ុន Unlock Mobile បានប្រកាសថា ក្រុមហ៊ុននឹង ដាក់លក់នៅក្នុងតម្លៃតែ 365 ផោន គឺប្រហែល 560 ដុល្លារសហរដ្ឋអាមេរិក។
ចំណែកក្រុមហ៊ុន Phone4u បានដាក់តម្លៃខ្ពស់ជាងរហូតដល់ 420 ផោន ហើយមិនទាន់ប្រគល់ទូរស័ព្ទឲ្យ ភ្លាមទេរហូតដល់ថ្ងៃច័ន្ទ៕