ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ប្រទេស​អេ​ស្ប៉ាញ​កើនឡើង 7.4 ភាគរយ​នៅក្នុង​ខែ ឧសភា​

0
10

Madrid ៖ កាលពី​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ២០១៣ ខាង​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ចំនួន​បរទេស​ដែល​មក​ទស្សនា​ប្រទេស​អេ​ស្ប៉ាញ​បានកើតឡើង 7,4 ភាគរយ នៅក្នុង​ខែ ឧសភា ឆ្នាំ ២០១៣ ដោយ​ធៀប​នឹង​ឆ្នាំ​មុន ដែល​តួរ​លេខ​នេះ​បាន​បង្ហាញ​ជាកលាក់​នៅ​ថ្ងៃ​សុក្រ​។​

​បើ​យោង​តាម​ទិន្នន័យ ដែល​បាន​ចេញផ្សាយ ដោយ​ក្រ​ឧស្សហ​កម្ម​ថា​ម​ពេល និង​ទេសចរណ៍​របស់អេ​ស្ប៉ាញ បាន​សរុប​តួរ​លេខ​ឲ្យដឹងថា មាន​ចំនួន​ភ្ញៀវ​ទេសចរណ៍ 5.8 លាន នាក់ សម្រាប់​ខែ ឧសភា ដែល​ជា​កំណត់ត្រា​មួយ​ខ្ពស់​បំផុត​។​
​ក្នុងចំណោម​ចំនួន​សរុប នៅ Catalonia ស្ថិត​នៅ​ប៉ែក​ខាងកើត ឆៀង​ខាងលិច ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ទទួលបាន​ភ្ញៀវ​ទេសចរណ៍ 1.5 លាន នាក់ និង តំបន់​ដែល​ស្ថិតនៅ​តាម​ក្រោយ​ចំនួន​នេះ​នោះ គឺ Balearic Islands ចំនួន 1.3 លាន​នាក់​។​
​ការកើនឡើង​នៃ​ភ្ញៀវ​ទេសចរណ៍​នេះ ដោយ​រួម​ផ្សំ​នឹង​កត្តា​ចំបង ខណៈ​ដែល​ភ្ញៀវ​អាល្លឺម៉ង់ និង អង់គ្លេស​មក​ទេសចរណ៍​ប្រទេស​នេះ​យ៉ាងច្រើ​កុះករ​។​

​ចំនួន​ភ្ញៀវទេសច​រណ៍ ជនជាតិ​អង់គ្លេស​កើនឡើង 9.3 ភាគរយ សម្រាប់​ខែ ឧសភា ដល់​ទៅ 1.5 លាន​នាក់ ខណៈពេលដែល 999,711 នាក់​មក​ពី​អាល្លឺម៉ង់ ដែល​កើនឡើង 13.2 ក្នុង​មួយ​ឆ្នាំ​។​
​ភ្ញៀវទេសចរ​បារាំង ដែល​មាន​គោលដៅ​មក​អេ​ស្ប៉ាញ កើនឡើង 5.9 ភាគរយ ដល់​ទៅ 809.838 នាក់ ខណៈ​ដែល ភ្ញៀវ​មក​ពី Nordic កើន 20.2 ភាគរយ ដែល​ស្មើនឹង 400,000 នាក់​។​

​ទោះជា​យ៉ាងណា ចំនួន​ប្រជាពលរដ្ឋ​អ៊ីតាលី ដែល​ជ្រើសរើស​ការធ្វើដំណើរ​មក​កាន់អេ​ស្ប៉ាញ សម្រាប់​ថ្ងៃ​ឈប់សម្រាក របស់​ពួកគេ​បាន​ធ្លាក់ចុះ នេះ​ប្រហែលជា​បណ្តាលមកពី​សេដ្ឋកិច្ច​ប្រទេស​គេ​មាន​បញ្ហា ។​សរុប​ចំនួន 249,279 នាក់ ដែល​មក​ពី​អ៊ី​តា​លិ ក្នុង​ខែ ឧសភា ដោយ​ធ្លាក់ 16.4 ភាគរយ​បើ​ប្រៀបធៀប ក្នុង​ឆ្នាំ ២០១២ ខែ​ដដែល​នេះ​។​
​ប្រទេស​អេ​ស្ប៉ាញ​បាន​ទទួល​ភ្ញៀវ​ទេសច​រណ៍ស​រុបចំនួន 19.8 លាន​នាក់ ដោយ​ចាប់ពី​ខែ មករា ដល់​ខែ ឧសភា ដោយ​កើន 3.9 បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ជា​ចំនួន​កើនឡើង​ខ្ពស់​បំផុត នៅក្នុង​ឆ្នាំនេះ ចាប់តាំងពី​ឆ្នាំ ២០០៨ មក​៕
https://i1272.photobucket.com/albums/y389/domneng/Bride/majorca_water_0_zps37b1aefe.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/TouristsEnjoySpainCostaBravaCountrySteersdDjehyOaDP8l_zpsfeaeb542.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/majorca-spain-travel-tourism_zps949e1717.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/TouristsEnjoySpainCostaBravaCountrySteersbzYk4yUARTCl_zps4f464236.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/Tourists-spend-56-more-in-Spain_zpscc2250b8.png

LEAVE A REPLY

Please enter your comment!
Please enter your name here