គៀត សុវណ្ណាឡាង តារាសម្តែងក្លាយជាតារាចម្រៀង ក្នុងផលិតកម្ម ភ្លេងរីខស៍ តែការហក់លោតចូលក្នុងផលិតកម្ម រីខស៍ មិនបានធ្វើឲ្យ សុវណ្ណាឡាង ល្បីឈ្មោះ ដូចខ្លួនសម្តែងក្នុងរឿង “ទឹកចិត្តបងស្រី” ដែលជាសាច់រឿងភាគ របស់ស្ថានីយ៍ទូរទស្សន៍ CTN ។
មួយរយៈចុងក្រោយមកនេះ សុវណ្ណាឡាង ហាក់ដូចជាស្ងប់ស្ងាត់ទីផ្សារ ពោលការគាំទ្រ ដូចជាខ្សត់ខ្សោយ ទោះបីខ្លួនចេញបទចម្រៀងក្នុងផលិតកម្ម រីខស៍ ប៉ុន្មានបទក៏ដោយនោះ ។តារាចម្រៀង មុខស្រស់ បែបកាត់កូនចិននេះ ជាតារាមួយដួងដែលមិនសូវជាល្បីរឿងអាស្រូវប៉ុន្មាន ឡើយទោះបីជាមានបុរសជាច្រើនតាមលួងលោមសុំថ្នមបេះដូងនាងថែនោះ ។តែបញ្ច្រាសមកវិញ នាពេលថ្មីៗនេះដែរ មានវិដេអូឃ្លិបមួយដែលត្រូវបានគេបង្ហោះនៅលើ គេហទំព័រ YouTube ដោយត្រូវបានគេស្គាល់ផងដែរថា ជាតារាចម្រៀង គៀត សុវណ្ណឡាង បានអួលដើមក សម្រក់ទឹកភ្នែកយ៉ាងកម្សត់ ដោយនិយាយមុខកាមេរ៉ាទូរស័ព្ទដៃថា “បងធ្លាប់ប្រាប់ថា ស្នេហាគឺវាអស្ចារ្យ ពេលដែលយើងមានវា ហើយវាក៏មិនអស្ចារ្យដែរពេលដែលយើងគ្នានវានៅក្នុងដៃ តែបងដឹងអត់! ថាអស្ចារ្យសម្រាប់អូនគ្រប់ពេលវេលា”។ ទំនួញសោករបស់ សុវណ្ណាឡាង បើយើងស្តាប់ទៅនិងមើលកាយវិការរបស់នាងយើងពិតជាស្រក់ទឹកភ្នែកតាមជាក់ជាមិនខាន។ទោះជាយ៉ាងនេះក្តីជុំវិញវីដេអូ ដែលមានរយៈពេល ៤៣ វិនាទី ត្រូវបានគេរិះគន់ថា សុវណ្ណឡាង ប្រហែលជាប្រុសស្នេហ៍លួចលាក់ខ្លួន ក្បត់ចិត្ត ហើយបានជាយំ ថតជាវីដេអូឃ្លិបនេះឡើយ ដើម្បីបង្ហាញឲ្យប្រុសស្នេហ៍ដែលក្បត់នឹងខ្លួននោះបានដឹងថានាងឈឺចាប់ប៉ុន្មាចំពោះរឿងមួយនេះ។
https://i1272.photobucket.com/albums/y389/domneng/Ailya/2013-06-29_104718_zps054836e8.jpg
មានប្រភពកៀកកើយរបស់នាងបានបង្ហាញឲ្យដឹងថា គៀត សុវណ្ណឡាង ត្រូវបានប្រុសស្នេហ៍របស់ខ្លួនក្បត់ចិត្តពិតមែន ដែលគេម្នាក់នោះបានលួចសាងស្នេហាជាមួយនឹង សុវណ្ណឡាង ជាយូរណាស់មកហើយ និងបង្កើតអនុវស្សាវរីយ៍ច្រើនមិនអស់ ដែលធ្វើឲ្យ សុវណ្ណាឡាង មិនហានភ្លេចបាន រហូតដល់យំថតជាវិដេអូឃ្លិបនេះឡើយ។
ចំណែកគេហទំព័រ ដំណឹងវិញ យល់ឃើញថា “វីដេអូឃ្លិបនេះ បើយើងគិតថ្លឹងថ្លែងឲ្យបានហ្មត់ចត់ទៅនោះ វាគ្រាន់តែជាការសម្តែងក្នុងឈុតបទចម្រៀងណាមួយ របស់ផលិតកម្ម ភ្លេងរីខស៍តែប៉ុណ្ណោះ”។
តែទោះជាយ៉ាងណា គេហទំព័រ ដំណឹង ក៏បានព្យាយាមទាក់ទងរូបនាងផងដែរ តែមិនអាចធ្វើការទាក់ទងបាន តែ ដំណឹង សង្ឈឹមថា សុវណ្ណាឡាង នឹងចេញមុខបកស្រាយឲ្យជ្រះស្រឡះចំពោះវិដេអូនេះ ថាវាជាប់ទាក់ទិននឹងរឿងស្នេហាបែកបាក់របស់នាង ឬក៏យ៉ាងណា? ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ ៖
crazy