បញ្ឈប់​ការជក់បារី​ កាត់បន្ថយ​ជំងឺ​បេះដូង​

0
16

​កាត់បន្ថយ​ការជក់បារី អាច​ធ្វើឲ្យ​ស្ត្រី​ឡើង​ទម្ងន់ បន្ទាប់​ពី​អស់​រដូវ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ពួកគេ​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ នេះ​បើ​តាម​របាយការណ៍គេហទំព័រ Health 24 ។​

​ហេតុ​ដូច្នេះ​វា​ជា​រឿង​ដ៏​ប្រសើរ ដើម្បី​ឲ្យ​ពួកគេ​បោះបង់​ការជក់បារី និង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ៤គីឡូក្រាម ក៏​ដូចជា​ការកើនឡើង​ទម្ងន់​មួយ​ដ៏​ហួស​កម្រិត ដែល​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់ Juhua Luo School of Public Health នៅ​សាកលវិទ្យាល័យ Inidana សហរដ្ឋអាមេរិក ដែល​ធ្វើ​ការស្រាវជ្រាវ​នោះ​។​

​ក្រុម​អ្នកស្រាវជ្រាវ បានធ្វើការ​លើ​ស្ត្រី ចំនួន ១០៤.០០០នាក់ ដែល​ស្ថិតនៅ​ចន្លោះ​អាយុ៥០ និង៧០ឆ្នាំ ដែល​ធ្វើ​ការស្រាវជ្រាវ​អស់​រយៈពេល ៩ ឆ្នាំកន្លងមក​។ ក្នុង​អំឡុង​ពេល​នេះ​ដែរ ក្រុម​អ្នកស្រាវជ្រាវ​បានឲ្យដឹង​ថា​មនុស្ស​ជា​ង ៣.៤០០នាក់​ ដែល​មាន​ជំងឺ​បេះដូង​។​
​ស្រី​ដែល​បោះបង់​ការជក់បារី ៣ឆ្នាំ នឹង​កាត់បន្ថយ​ហានិភ័យ​រោគ​បេះដូង ៦១ ភាគរយ ដែល​ប្រៀបធៀប​នឹង​ស្ត្រី​ដែល​កំពុង​បន្ត​ការជក់បារី​។​
​ស្ត្រី​ដែល​អស់​រដូវ​ជាង ៦.០០០​នាក់ ដែល​ឈប់​ជក់​បារី​អាច​កាត់បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម និង​បេះដូង​ជាង ៦០ភាគរយ ដែល​ប្រៀបធៀប ជាមួយ​នឹង​ស្ត្រី​ដែល​បន្ត​ការជក់បារី​៕

smoking

LEAVE A REPLY

Please enter your comment!
Please enter your name here