ទីផ្សារលក់រាយនៅក្នុងប្រទេសចិនមានការរីកចម្រើនខ្លាំង ដោយដល់ក្លាយជាទីផ្សារលក់រាយធំជាងគេលំដាប់ទី២ ដែលទំហំនៃពាណិជ្ជកម្មមានតម្លៃ ៣.៤៤ពាន់ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១២ ដែលកាលពីឆ្នាំ ២០០៨ មានតម្លៃ ១.៧៧ពាន់ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីសប្ដាហ៍មុន។
មន្ទីរអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈជាង ៥ឆ្នាំមកនេះ ទីផ្សារលក់រាយនៅក្នុងប្រទេសចិន បានកើនឡើងចំនួន ១៦,៣ភាគរយ។
វិស័យលក់រាយនៅក្នុងប្រទេសចិន បានជំរុញវិស័យសេដ្ឋកិច្ចរបស់ចិនកើនឡើង ៩,៧ភាគរយ ហើយបានផ្ដល់ឱកាសការងារជាង ៦០លានសម្រាប់អ្នកដែលអត់ការងារធ្វើ បើធៀបនឹងឆ្នាំ ២០០៨ កើនឡើង ៣៣ភាគរយ។
រដ្ឋាភិបាលនៃប្រទេសចិនបានយកចិត្តទុកដាក់បន្ថែម ជំរុញឲ្យគុណភាពនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស៕