សហព័ន្ធអាជ្ញាធរដឹកជញ្ជូនសហរដ្ឋអាមេរិក កំពុងតែធ្វើការស៊ើបអង្កេតលើដំណាក់កាលដំបូងក្នុងករណីធ្លាក់យន្តហោះ Asiana Airlines Boeing 777 កាលពីថ្ងៃសៅរ៍កន្លងទៅ នៅឯអាកាសយាន្តដ្ឋាន សាន់ហ្វ្រានស៊ីស្កូ។
ប្រធានក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) អ្នកស្រី Deborah Herman បានថ្លែងថា អ្នកស៊ើបអង្កេតបានធ្វើការស៊ើបសួរទៅលើអ្នកបើកយន្តហោះពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះនេះ កាលពីថ្ងៃអាទិត្យ ហើយលទ្ធផលដែលទទួលបាននឹងបង្ហាញជួននៅពេលឆាប់ៗនេះ។
“ការពិតណាស់ វាជារឿងសំខាន់ក្នុងការផ្គុំបញ្ជូលគ្នានូវបំណែកផ្សេងរបស់យន្តហោះដែលបានធ្លាក់ ដើម្បីស្វែងរកមូលហេតុនៃការធ្លាក់ ប៉ុន្តែនៅពេលនេះ យើងនៅមិនទាន់បានរកឃើញនោះទេ ហើយបើសិនជារកឃើញវាជាការល្អក្នុងការការពារសម្រាប់ពេលអនាគត”។ នេះជាសម្ដីរបស់អ្នកស្រី Herman បានថ្លែងទៅកាន់សារព័ត៌មាន CNN។
អ្នកស្រីបានបន្ថែមទៀតថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដើម្បីសរុបព័ត៌មានជារួមមួយ ដោយក្នុងនោះត្រូវប្រមូលទិន្នន័យមកពីប្រព័ន្ធរ៉ាដា ព័ត៌មាននៃការហោះហើរ និងទិន្នន័យរបស់អ្នកធ្វើដំណើរ។ សម្រាប់ប្រអប់ខ្មៅនៃយន្តហោះដែលបានធ្លាក់នោះ ត្រូវបានបញ្ជូនទៅកាន់ទីភ្នាក់ងារសហព័ន្ធមន្ទីរពិសោធន៍នៅវ៉ាស៊ីនតោនឌីស៊ី។
គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ បានបណ្ដាលឲ្យជនជាតិចិនពីរនាក់បានស្លាប់ និង១៨០នាក់ផ្សេងទៀតរងរបួស៕
Home ដំណឹងជាតិ-អន្តរជាតិ សហព័ន្ធអាជ្ញាធរដឹកជញ្ជូនសហរដ្ឋអាមេរិក បើកការស៊ើបអង្កេតករណីធ្លាក់យន្តហោះនៅសាន់ហ្វ្រានស៊ីស្កូ
Oh I took that airline back home from Germany last month. Feeling it might be old Aircraft lots of noise in long flight of 12 hours.
Good for you brother! Divine intervention, Indeed!