អេឌីប័ង្គ៖ ការចំណាយលើវិស័យទេសចរណ៍អន្តរជាតិ ក្នុ្ងនប្រទេសស្កុតឡេន ពីបណ្តាប្រទេសផ្សេងៗបានកើនឡើងដល់ ទៅ ៩ ភាគរយ ក្នុងរយៈពេល ១២ ខែ ចុងក្រោយនេះ នេះបើតាមកាលឲ្យដឹងកាលពីថ្ងៃព្រហស្សតិ៍ របស់រដ្ឋាភិបាលស្កុតឡេន។
ការកើនឡើង នៅក្នុងចំណាយអ្នកទេសចរណ៍ដែលមកពី បណ្តាប្រទេសផ្សេងៗរួមមាន អូស្ត្រាលី ឥណ្ឌា និងចិន ជាមួយនឹង ៥ ភាគរយដែលកើនឡើង ដោយចំនួន 368,000 ទៅ 386,000 នៅឆ្នាំចុងក្រោយនេះ បើតាមតួរលេខ ដែលបានបោះពុម្ពផ្សាយ កាលពីថ្ងៃព្រហស្សតិ៍ ពីការិយាល័យឯករាជ្យរបស់ចក្រភពអង់គ្លេស ដែលជាស្ថាប័នស្ថិតិ។
ក្រួសងទេសចរណ៍ស្កុតឡេន លោក Fergus Ewing បាននិយាយថា តួរលេខនេះបានបង្ហាញពីតម្រូវការ ភ្ញៀវទេសចរដែលមកពីឆ្ងាយ ក្នុងថ្ងៃឈប់សម្រាក នៅក្នុងប្រទេសស្កុតឡេន កត់សម្គាល់ឃើញថា ខណៈដែលឆ្នាំ ២០១២ គឺជាពេលវេលា ដ៏ល្អបំផុត សម្រាប់សេដ្ឋកិច្ចទេសចរណ៍ ដោយមានទីផ្សារភ្ញៀវទេសចរណ៍មកពី ឥណ្ឌា អូស្ត្រាលី និងចិន ដែលបន្តកើនឡើង។ក្រៅពីនេះគឺជាចំណាយរបស់អ្នកមានគ្រប់តំបន់នៅក្នុងស្រុក។
គាត់បានបន្តបរិយាយថា ការចំណាយកើនឡើង បានធ្វើឲ្យប្រទេសស្កុតឡេន ក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ ដើម្បីបានក្លាយជាគោលដៅនោះ យើងត្រូវរៀបចំ កន្លែងស្នាក់នៅ និងភាពទាក់ទាញផ្សេងៗ ។
វិស័យទេសចរណ៍នៅក្នុងប្រទេសស្កុតឡេន បានក្លាយជាកត្តាដ៏ធំ ដោយផ្តល់ការងារជាង ២ សែន ការងារយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ និងទាញយកកម្រៃពីទេសចរណ៍ចនួន ៤ ពាន់លានផោន បើគិតជាដុល្លារ ៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Scotland6_zpse8524a77.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Scotland2_zps381cf03c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Scotland5_zps688e0457.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Scotland1_zps9c2c6713.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖