វ៉ាស៊ីនតោន៖ប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបានឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍នេះអាមេរិកបានប្រកាសនិងបង្ហាញឲ្យឃើញនូវការមនុស្សយន្តនៃបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួនដែលមានរូបរាងនិងការប្រើប្រាស់កាយវិការដូចទៅនឹងមនុស្សបំផុតហើយការបង្កើតនេះគឺក្នុងគោលបំណងដើម្បីប្រើប្រាស់ដល់ការជួយសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។
មនុស្សយន្តនេះត្រូវបានគេដាក់ឈ្មោះថា Atlas ដែលវាមានកំពស់ដល់ទៅ 1,9 ម៉ែត្រទម្ងន់ 150 គីឡូក្រាមដែលគូសប្លង់និងបង្កើតឡើងដោយក្រុមហ៊ុ នBoston Dynamics ក្រោមជំនួយឧបត្ថម្ភរបស់គម្រោងមួយនៃមន្ទីរប៉ង់តាហ្គូនរបស់អាមេរិក។ Atlas ត្រូវបានធ្វើឡើងនិងមានកាយវិការដូចបេះបិទទៅនឹងកាយវិការធម្មជាតិរបស់មនុស្សហើយវាត្រូវបានបញ្ជាតាមរយៈកំព្យូទ័រ។ Atlas មានភាពវិសេសជាច្រើនទាំងកាយវិការដូចនឹងមនុស្សទាំងរូបរាងដៃជើងហើយវាក៏មានប្រព័ន្ធគណនាតាមរយៈឡាស៊ែរដែលអាចឲ្យដឹងពីចម្ងាយបានយ៉ាងច្បាស់ថែមទៀតផង។
Atlas នឹងត្រូវបង្កើតឡើងចំនួនប្រាំពីរគ្រឿងដែលវានឹងក្លាយជាក្រុមការងារជួយសង្គ្រោះហើយដាក់ឲ្យប្រើប្រាស់នាឆ្នាំ 2014 ។វាអាចទាំងបើកទ្វារឡើងជណ្តើរនិងធ្វើការនៅក្នុងមជ្ឈដ្ឋានជុំវិញបានយ៉ាងងាយស្រួលបំផុតហើយអាចប្រើប្រាស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនៅក្នងគ្រោះមហន្តរាយធម្មជាតិភាគច្រើនផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Decore/ATLASrobotfront_zpsb74d7315.jpg
ទស្សនាវីដេអូមនុស្សយន្តផ្សេងៗ ដូចខាងក្រោមនេះ ៖