តារាចម្រៀងរ៉េប Lil Twist ត្រូវបានប៉ូលិសបានចាប់ខ្លួន ខណៈដែលបើកបរឡានស្ព័រដ៏ថ្លៃរបស់តារាចម្រៀង Justin Bieber ។ជាងនេះទៅទៀត តារាចម្រៀងរ៉េបរូបនេះត្រូវបានគេចោទប្រកាន់ពីបទ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ តាមរបាយការណ៍ ប៉ូលិស ក្នុងក្រុង ឡូអេនជើឡេស បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង ៣០ នាទីព្រឹក កាលពីថ្ងៃព្រហស្បត្តិ៍ នៅលើផ្លូវ ក្នុងតំបន់លំនៅដ្ឋាន តារាចម្រៀង Justin រស់នៅ។
ខណៈពេលដែលចាប់ខ្លួនតារាចម្រៀងរ៉េប Lil Twist បើករថយន្ត Fisker Karma ដែលមានតម្លៃ ១ សែនដុល្លារ មន្ត្រីច្បាប់បានឲ្យដឹងថា Twist បានបើកលើសល្បឿនកំណត់ ៦០ ទៅ ៧០ ម៉ៃល៍ ក្នុងមួយម៉ោង ដែលតំបន់នេះអាចបើកបានក្នុងល្បឿនដែលបានកំណត់តែ ៣០ ម៉ៃល៍ តែប៉ុណ្ណោះ។
ប្រភពព័ត៌មានរបស់ TMZ បានឲ្យដឹងថា ក្នុងអំឡុងពេលនោះដែរ តារាចម្រៀងរ៉េបរូបនេះ ក្នុងដៃជក់កញ្ជា ។ ប្រាំបីម៉ោងក្រោយមក តារាចម្រៀងរ៉េប Twist ត្រូវបានបង់ប្រាក់ធានា ជិត ៥ ពាន់ដុល្លារ ។
នេះមិនមែនជាលើកទី ១ របស់តារាចម្រៀងរ៉េប Lil Twist ដែលត្រូវចាប់ខ្លួនលើការបើកបរលើសល្បឿនបន្ទាប់ពី Justin ។ពីមុនតារាចម្រៀងរ៉េបរូបនេះក៏ត្រូវបានបង់ប្រាក់ជាង ១ ម៉ឺនដុល្លារ លើផលប៉ះពាល់ខូចខាត លើរថយន្ត Ferrari ពណ៌ស របស់ Justin ដែលទើបតែនឹងកើតនៅឆ្នាំនេះដែរ ខណៈដែល Twist បានបើករថយន្តពីទីសំចត់យ៉ាងលឿននោះ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/LilTwist1_zps1ed7c553.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LilTwist2_zpsf538ff39.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LilTwist4_zpscc65e303.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LilTwist3_zpsffc04e21.jpg
ទស្សនាបទចម្រៀង Love Affair របស់ Lil Twist ដូចខាងក្រោមនេះ៖