គេហទំព័រព័ត៌មានរបស់ចិនធំៗចំនួន២បានចុះផ្សាយថា មានស្ត្រីជនជាតិចិនវ័យ២៣ឆ្នាំម្នាក់បានស្លាប់នៅពេលដែលនាងទទួលទូរស័ព្ទ ខណៈពេលដែលទូរស័ព្ទ iPhone 5 នាងកំពុងសាកថ្ម។
ប្រភពព័ត៌មានធំៗនេះ មិនបានបញ្ជាក់អ្វីច្រើនទេ គ្រាន់តែបានឲ្យដឹងថា នាងមានឈ្មោះ Ma Ai Lun វ័យ២៣ឆ្នាំ ដោយព័ត៌មាននេះ បានចុះផ្សាយដំបូងគេនៅលើគេហទំព័រ Weibo របស់ចិន ដែលជាគេហទំព័រមួយស្រដៀងគ្នាទៅនឹង Twitter។
ប្រភពព័ត៌មានដើមបានបញ្ជាក់ថានាង Ma Ai Lun ជានារីបម្រើការងារនៅលើយន្តហោះរបស់ក្រុមហ៊ុន China Southern Airlines ដែលគ្រោងនឹងរៀបការនៅថ្ងៃទី០៨ខែសីហាឆ្នាំ២០១៣។ក្រោយពីបែកធ្លាយនូវព័ត៌មាននេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple ប្រចាំប្រទេសចិនបានប្រាប់អ្នកសារព័ត៌មាន China Morning Post ថាក្រុមហ៊ុន Apple នឹងធ្វើការស៊ើបអង្កេតលើករណីខាងលើដើម្បីស្វែងរកការពិត៕

Ckout Jeng kor yok mok post del slab oy sa iphone bat ot deng het phol Dol huy hor.
គុកនិងសោរគឺចោរជាអ្នកបង្កើត ឱសថយ៉ាងឆើត កើតចេញពីរោគ.
ដំណេកកើតពីការងងុយងោក មនុស្សក្នុងលោកកើតពីកម្ម
សូមដាក់ឈ្មោះអ្នកបង្កើតសុភាសិតនេះផង!
ខ្ញុំចាំដូចជា លោក សុង ស៊ីវ។.
គុកនិងសោរគឺចោរជាអ្នកបង្កើត ឱសថយ៉ាងឆើត កើតចេញពីរោគ.
ដំណេកកើតពីការងងុយងោក មនុស្សក្នុងលោកកើតពីកម្ម
សូមដាក់ឈ្មោះអ្នកបង្កើតសុភាសិតនេះផង!
ខ្ញុំចាំដូចជា លោក សុង ស៊ីវ។.