នៅពេលថ្មីៗនេះដែរ មានមនុស្សជាច្រើនបានចាប់អារម្មណ៍ទៅ អ្នកបើបររថយន្ត Formula One កីឡាករ Hamilton ដោយឭថា ណាត់ជួបតារាចម្រៀង Rihanna នៅក្នុងក្លិបរាត្រីមួយ ស្ថិតនៅ Monte Carlo ។ ឌីជេមួយរូបបាននិយាយប្រាប់ដល់ Radar Oneline ថា អ្នកទាំងពីរ (Rihanna និង Hamilton ) ដោយចាប់អារម្មណ៍លើគ្នាណាស់ ខណៈដែលផឹកទាំងអស់គ្នា ដោយរួមទាំង មិត្តភក្តិជាច្រើន។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ចចាមអារាមថា ពួកគេកំពុងទាក់ទងគ្នាក្នុងទ្រង់ទ្រាយស្នេហា ខណៈដែល តារាបើកកបរ F1 នេះចែកផ្លូវជាមួយនឹងមិត្តស្រីដែលទាក់ទងគ្នាអស់រយៈពេល ៧ ឆ្នាំ ។ ឌីជេ នៅក្នុងក្លិបរាត្រីនោះ បានបន្ថែមទៀតថា ពួកគេបាននៅផឹកនៅក្លិបនេះ និងរាំរហូតដល់ទៅ ម៉ោង ៥ ព្រឹក។
តាមរបាយការណ៍ The Sun វិញ បានឲ្យដឹងថា បន្ទាប់ពីពួកគេ Lewis Hamilton និងតារាចម្រៀង Nicole Scherzinger បានសម្រេចចិត្តចែកផ្លូវគ្នា ដោយមានទំនាក់ទំនងគ្នារយៈពេល ៥ ឆ្នាំ ប៉ុន្តែគូស្នេហ៍នេះមានពេលតិចតួចណាស់ក្នុងការជួបគ្នា ព្រោះតែរវល់នឹងការងាររៀងៗខ្លួន។
តែទោះជាយ៉ាងណា គេមិដឹងថា គូស្នេហ៍នេះអាចវិលជួបគ្នាឬយ៉ាងណា នោះទេ? ខណៈដែល Hamilton កំពុងប្រើពេលដ៏ផ្អែមល្អែមដោយទាក់ទង តារាចម្រៀង Rihanna ។ អ្វីទាំងនេះជារឿងអនាគត់ ចង់ដឹងថា យ៉ាងម៉េចនោះ ដល់ពេលនោះដឹងថាយ៉ាងម៉េច៕
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna2_zps6684cfca.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna3_zps5945dc0c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna5_zpsad482cd5.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna1_zps92dce660.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna4_zps833e5efe.jpg
ទស្សនាបទចម្រៀង Diamonds របស់ Rihanna ដូចខាងក្រោមនេះ ៖