យោងតាមវីដេអូឃ្លិបមួយដែលបង្ហោះនៅលើគេហទំព័រ YouTube កាលពីថ្ងៃទី២៦ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះបានបង្ហាញពីសកម្មភាពសត្វខ្លាមួយក្បាលហែលឆ្លងទន្លេដើម្បីចាប់ក្រពើធ្វើជាចំណី។
ខ្លាដ៏ក្លាហានមួយក្បាលនេះបានលបវាយប្រហារទៅលើក្រពើដែលកំពុងតែដេក ដោយប្រើរយៈពេលតែពីរទៅបើវិនាទីតែប៉ុណ្ណោះ ហើយ ការចាប់ចំណីដើម្បីបំពេញការស្រេកឃ្លានរបស់ខ្លាមួយក្បាលនេះ បានកើតឡើងនៅតាមបណ្តាយទន្លេនៃប្រទេសប្រស៊ីល។ បន្ទាប់ពីការចាប់ចំណីបានហើយ វាបានពាំទៅត្រាយម្ខាងវិញ នេះអាចបញ្ជាក់ឲ្យឃើញថាវាកំពុងស្វែងរកកន្លែងដែលមានសុវត្ថិភាពដើម្បីស៊ីចំណីនេះ៕