រថភ្លើង​ពី​របុក​គ្នា​នៅ​ឆី​កា​ហ្គោឭ​ដូច​រន្ទះ​ខែប្រាំង​ធ្វើឲ្យ​របួស​មនុស្ស 33 នាក់​

0
13

​ទីក្រុង​ឆី​កា​ហ្គោ ៖​យោងតាម​ប្រភព​ព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីនហួ ដែល​ចុះ​នៅ​ថ្ងៃ​ទី ៣០ ខែ កញ្ញា កន្លងទៅ បានឲ្យដឹងថា មនុស្ស 33 នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្រោយ​ហេតុការណ៍​រថភ្លើង​ពីរ​បុក​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នៅត្រង់​ស្ថានីយ​មួយកន្លែង​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​ឆី​កា​ហ្គោ​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ 8 ព្រឹក​ថ្ងៃ​ច័ន្ទ​នៅ​ពេលដែល​រថភ្លើង​មួយ​បាន​ឈប់​នៅ​ក្នុង​ស្ថានីយ Harlem ជាមួយនឹង​អ្នកដំណើរ​និង​បន្ទាប់មក​ក៏​មាន​រថភ្លើង​មួយទៀត​ដែល​មិនមាន​អ្នកដំណើរ​បាន​ធ្វើដំណើរ​នៅ​នឹង​ផ្លូវ​ជាមួយគ្នា​ហើយ​បាន​បុក​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​។​ភ្លាមៗ​ស្ថានីយ Harlem បាន​បើក​ឲ្យ​ដំណើរការវិញ​ក្រោយ​បញ្ជូន​អ្នករងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​រួចរាល់​ហើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/Chicago1_zps5545b665.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Chicago2_zps56f1cce1.jpg
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here