ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ករណី​រំលោភ​សត្វ​ចៀម ៣០ ក្បាល​

0
294

​ថ្ងៃទី ១ ខែតុលា​ឆ្នាំ ២០១៣ បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹងថា ម្ចាស់​ចៀម​ក៏​ដូច​ជា​សាក្សី​បាន​ង្ហា​ញ​រូបភាព​ដែល​បាន​ថត​ទុក ក្នុងកំឡុងពេល​ដែល​ជនល្មើស​កំពុងតែ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​សត្វ​ចៀម​រហូតដល់​ទៅ ៣០ ក្បាល​។ ដោយ​មាន​ការព្រួយបារម្ភ​ពី​សត្វ​ដែល​រស់នៅ​ក្នុង​តំបន់ Al Aflaj នៃ​ទីក្រុង Riyadh ប្រទេស​អារ៉ាប់ ម្ចាស់​សត្វ​ទាំងនេះ​បាន​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​ទៅ​ឲ្យ​ប៉ូលិស​តាម​ចាប់ខ្លួន​ជនល្មើស​ម្នាក់​នោះ​។ តាម​របាយការណ៍​ឲ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៣ ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង​ភ្លាមៗ​នោះ ប៉ូលិស​បាន​ធ្វើ​ការស្រាវជ្រាវ ហើយ​បាន​កត់សម្គាល់​ថា​បុរស​សង្ស័យ​នោះ​គឺជា​ជនជាតិ​ប៉ា​គី​ស្ថាន​។ ចំណែកឯ​រូបថត​ដែល​ម្ចាស់​ចៀម​ទាំងនោះ​ថត​បាន​គឺ​នៅ​ពាក់​កណ្តោល​យប់ ពេល​ដែល​ជនសង្ស័យ​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ក្រោល​ចៀម​៕
sheep

LEAVE A REPLY

Please enter your comment!
Please enter your name here