ស្ត្រី​វ័យ​៥១​ឆ្នាំ​បំបៅ​ដោះកូន​រហូតដល់​អាយុ ១០ ឆ្នាំ​

    0
    10

    ​យោងតាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២ ខែតុលា​ឆ្នាំ ២០១៣ ឲ្យដឹងថា​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ឈ្មោះ Maha Al Musa អាយុ ៥១ ឆ្នាំ ជា​អ្នករាំ​របាំ​រស់នៅក្នុង​ភាគខាងត្បូង​នៃ​ទីក្រុង Wales ប្រទេស​អូស្ត្រាលី នាង​បាន​ប្រកាសថា​នឹង​បន្ត​បំបៅ​ដោះ​កូន​របស់​នាង​រហូ​ត​ទាល់តែ​មាន​អាយុ ១០ ឆ្នាំ​។ Maha បាន​និយាយទៀតថា​នាង​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​បំបៅ​ដោះ​កូនស្រី​ដែល​មាន​អាយុ​៥​ឆ្នាំ​របស់​នាង​ជា​សាធារណៈ ដោយ​មិន​គិត​តម្រូវការ​នៃ​អាយុកាល​របស់​កូន​។​

    ​នៅពេលដែល​មនុស្ស​ជាច្រើន​និយាយ​ថា​ធ្វើ​បែប​នេះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព តែ​នាង​បែរជា​មាន​អារម្មណ៍​សប្បាយរីករាយ​នឹង​ការធ្វើ​បែប​នេះ​ទៅវិញ​។ ទង្វើ​របស់ Maha គឺ​ស្រដៀង​ទៅ​នឹង​ទង្វើ​របស់ Jamie Lynne Grumet អាយុ ២៦ ឆ្នាំ​ដែល​រស់នៅ​ក្នុង​ទីក្រុង Los Angeles ដែរ​។ លោក Grumet បាន​យក​រូបភាព​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ដែល​កំពុង​បំបៅកូន​ប្រុស​អាយុ ៥ របស់​ខ្លួន​ត្រូវ​មក​ចុះ​ផ្សាយ​នៅលើ​គម្រប​ទស្សនា​វ​ដ្តី​ទៀតផង​៕​
    Milk (2)

    Milk (1)

    LEAVE A REPLY

    Please enter your comment!
    Please enter your name here