You are currently viewing កីឡាករ Mesut Ozil រកគ្រាប់បាល់ជូនក្លិប កាំភ្លើងធំ​ជា​លើក​ដំបូង​

កីឡាករ Mesut Ozil រកគ្រាប់បាល់ជូនក្លិប កាំភ្លើងធំ​ជា​លើក​ដំបូង​

​ក្នុង​ក្របខណ្ឌ UEFA CHAMPIONS LEAGUE កាលពី​ថ្ងៃ​ទី ០១ ខែ តុលា ឆ្នាំ ២០១៣ ម្សិលមិញ​នេះដែរ​ក្លិប​កាំភ្លើង​ធំ Arsenal បាន​ទទួល​ភ្ញៀវ Napoli លើ​ទឹកដី​របស់​ខ្លួន ដោយ​លទ្ធផល 2-0 ។​
​ក្នុងចំណោម ២ គ្រាប់​នោះ​ដែរ រកបាន​ដោយ​កីឡាករ​ចំណូល​ថ្មី Mesut Ozil ដែល​ជា​អតីត​កីឡាករ Real Madrid នៅ​នាទី ទី ៨ និង​កីឡាករ​ចាស់វស្សា​ក្លិប​កាំភ្លើង​ធំ GIROUD នៅ​នាទី ទី ១៥ ក្នុង​តង់​ទី ១​។​

សម្រាប់ កីឡាករ Mesut Ozil បាន​យល់ព្រម​លេង​ឲ្យក្លិប​ កាំភ្លើងធំ កាលពីថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៣ នេះ ដោយក្នុងត្រា​រយៈពេល ៥ ឆ្នាំ ក្នុងតម្លៃខ្លួន 42.5 លាន​ ផោន​ស្មើនិង 68.70 លានដុល្លារ​។

​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ក្របខណ្ឌ ខាងលើ​នេះ​ដែរ ក្លិប​កាំភ្លើង​ធំ Arsenal និង Napoli ស្ថិតនៅ​ក្នុង​ក្រុម F ដោយ កាំភ្លើង​ធំ មាន ៦ ពិន្ទុ និង Napoli មាន ៣ ពិន្ទុ ក្នុងចំណោម ២ ប្រកួត​ដូចគ្នា សម្រាប់​រដូវ​កាល​ថ្មី នេះ​៕
Mesut_Ozil_2689561b
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

ដំណឹង

សួស្តីអ្នកទាំងអស់គ្នា ដែលបានចូលរួមទស្សនាគេហទំព័ររបស់ខ្ញុំ។ ប្រសិនបើមានមតិយោបល់​យ៉ាងណានោះសូម បញ្ចេញនៅខាងក្រោម។ សូមអរគុណ

Leave a Reply