រិះគន់​ពេញ​ហ្វេ​សប៊ុក​លើ​ស្ត្រី​រូប​ស្រស់ ៣ នាក់​ធ្វើ​ទារុណកម្ម​កូន​ឆ្កែ​រហូតដល់​ស្លាប់

8
34

​តើ​កូន​សុនខ​តូច​ដែល​គួ​អោយ​ស្រលាញ់​មួយ​នេះ វា​បាន​ធ្វើ​អ្វី​ខុស​បានជា​ធ្វើបាប​វា​យ៉ាងនេះ​? យើង​ម្នាក់ៗ​ប្រាថ្នា​សេចក្តីសុខ​យ៉ាងណា សត្វ​ក៏​វា​ដូច្នោះ​ដែរ វា​ក៏​ចង់​បាន​សេចក្តីសុខ​ដូច​យើង​ដែរ​! ថ្ងៃនេះ​យើង​ធ្វើបាប​វា ថ្ងៃក្រោយ​នឹង​មាន​គេ​ធ្វើបាប​យើង​វិញ​មិន​ខាន​! ធ្វើ​ល្អ​រមែង​ទទួល​ផល​ជា​សុខ ធ្វើ​អាក្រក់​រមែង​ទទួល​ផល​ជា​ទុក្ខ នេះ​ជា​ច្បាប់​ធម្មជាតិ​ដែល​យើង​មិន​អាច​ប្រកែក​បាន​! ។ ពុទ្ធដិកា​ខាងលើ​នេះ​ដែរ​ជា​ពុទ្ធដិ​ការបស់ព្រះ​សង្ឈ​ម្នាក់​ព្រះនាម សេង សារិត ខណៈ​ដែល​បាន​ឃើញ​វីដេអូ​ឃ្លិប​ដ៏​រន្ធត់ ដែល​គេ​ចែកចាយ​តៗ គ្នា​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បង្ហាញ​នូវ​ទង្វើរ​ដ៏​អប្រិយ​របស់​ស្ត្រី ៣ នាក់ រួម​និង​អ្នក​ថត​ម្នាក់​មិន​ស្គាល់​ភេទ បាន​ធ្វើ​ទារុណ​ដល់​កូន​សត្វ​ឆ្កែ​ដែល​គួរ​ឲ្យ​ស្រលាញ់ រហូតដល់ ដាច់​ជីវិត ទាង​គ្នា​មិនដឹង​អី សោះ ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ អ្នកលេង​ហ្វេ​សប៊ុក​ផ្សេងៗ​ទៀត​ដែល​បាន​ឃើញ​ទង្វើរ​បែបនេះ បាន​ជេរប្រមាថ ដល់​ស្ត្រី ៣ នាក់​រូប​ស្រស់ តែ​ចិត្ត​តិរច្ចាន ដែល​ធ្វើបាប​ដល់​ដល់​សត្វ​កូន​ឆ្កែ​។​តែ​ទោះជា​យ៉ាងណា យើង​មិន​បានដឹង​ពី​ទង្វើរ​របស់​ពួកនាងៗ ធ្វើ​យ៉ាងនេះ​ក្នុង​គោលបំណង​អ្វី នោះទេ ៕
2013-10-02_195455
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

8 COMMENTS

  1. remember if you did like this to others, one day you will get such thing in return and u will never live in a hppy life. Crazy and stupid action ever !

LEAVE A REPLY

Please enter your comment!
Please enter your name here