​ប្រទះ​ឃើញ​មឹក​យក្សដេកស្លាប់​លើច្រាំង​ ប្រវែង​ជិត ១០ ម៉ែត្រ​ ទម្ងន់ ១៨១ គីឡូក្រាម

    1
    7

    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះដែរ មនុស្ស​ជាច្រើន​ដែល​ចង់ដឹង ចង់ឃើញ សត្វមឹ​កយក្ស នៅ​តំបន់ Cantabria ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​ធ្វើ​ជា​សាក្សី​ចំពោះ សត្វ​មឹក យក្ស​ដែលមាន​ប្រវែង ជិត ៩,១៤ ម៉ែត្រ ទម្ងន់ ១៨១,៤ គីឡូក្រាម ដែល​ជាសត្វ​រក​​យ៉ាង​លំបាក​ដោយ​អ្នកស្រាវជ្រាវ​ឈ្មោះ Architeuthis Dux ដែលព្យាយាម​រកយូរណាស់មកហើយ​ដោយដេកស្លាប់​លើច្រាំង។​
    corpse
    ​លោក Enrique Talledo ដែលជា​អ្នក​បាន​ឃើញ​មឹក​យក្ស​ដោយផ្ទាល់ និង​ជា​ម្ចាស់​រូបភាព ដែល​ថត​បាន ជាមួយនឹង​មឹក​យក្ស បាន​និយាយថា មុនដំបូង​មឹក​នេះ​ដែរ​វា​បាន​ស្លាប់​នៅ​មហាសមុទ្រ រួច​គេ​យក​វា​មក​លាង​សម្អាត ដាក​នៅ​លើ​ច្រាំង ដែល​ជា​ការរកបាន​ដោយ​អ្នកវិទ្យាសាស្ត្រ​ខាងលើ​។ លោក​បាន​បន្តទៀតថា សត្វ​មឹក​នេះ​មាន​ភ្នែក​ធំៗ មើ​គិត​ជា​ម៉ែត្រ​ប្រហែលជា ២៥ សង់ទីម៉ែត្រ ដែល​មាន​រូបរាង​ធំ ដូច​ទម្រង់​បាល់អោប​អាមេរិក ។​

    ​បើ​យោង​ទៅ​តាម​របាយការណ៍​ផ្នែក​វិទ្យាសាស្ត្រ​បានឲ្យដឹងថា សត្វ​មឹក​នេះដែរ ជា​ធម្មតា​វា​រស់នៅក្នុង​ជម្រៅ​ទឹក​ប្រមាណ ជា ៣០០ ទៅ ៩០០ ម៉ែត្រ ដែល​ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រ​ពិបាក​ក្នុង​ការស្រាវជ្រា​វ​ពី​ជីវិត​រស់នៅ​របស់​ពួកវា​។ ដោយឡែក​រាងកាយ​របស់​សត្វ​មឹកយ​ក្ស​នេះ ត្រូវបាន​គេ​បញ្ចូនទៅ​កាន់ សារមន្ទីរ Oceanographic Museum នៅ Cantabria ដោយ​រក្សា​ទុក​ក្នុង​កម្រិត​សីតុណ្ហភាព​មួយ ទុក​ស្រាវជ្រាវ​បន្ត ជា​មួយ​នឹង​ក្រុម​ស្រាវជ្រាវ​ក្នុង​សារៈមន្ទីរ​នេះ និងរដ្ឋាភិបាល​ក្នុង​តំបន់​៕

    1 COMMENT

    LEAVE A REPLY

    Please enter your comment!
    Please enter your name here