ឆ្នេរ​កញ្ជាក់​នៅ​កាលីហ្វ័​រញ៉ា ជា​តំបន់​ពោរពេញ​ទៅដោយ​វត្ថុ​អនុស្សាវរីយ៍

0
11

Glass Beach ឬ ឆ្នេរ​ខ្សាច់​កញ្ជក់​ត្រូវបាន​ចាប់ផ្តើម​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ ១៩៤៩ និង​ក្លាយជា​ទី​សាធារណៈ​សម្រាប់​ទទួល​ភ្ញៀវ​ដែល​ធ្វើដំណើរ​មក​ដល់​រដ្ឋកា​លី​ហ្វ័​រ​ញ៉ា ។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់ Fort Bragg ដែល​ជា​កន្លែង​ឆ្នេរ Glass Beach តែងតែ​បោះចោល​សំរាម និង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ សូម្បីតែ​រថយន្ត​។​ខណៈពេល​នោះ ដី​នេះ​ដែរ​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន Union Lumber Company និង​ជួនកាល​សំរាម​ដែល​ប្រជាពលរដ្ឋ​យកទៅ​បោះចោល​នៅ ឆ្នេរ Glass Beach ក៏​ត្រូវ​បាន​ដុត​ចោល ដើម្បី​កាត់បន្ថយ​គំនរ​សំរាម​។​
Glass Beach
​នៅក្នុង​ឆ្នាំ ១៩៦៧ ខាង​ក្រសួង North Coast Water Quality Board បាន​បិទ​តំបន់​ចោល និង​ធ្វើ​ការជួល​ជុស​លើ​ឆ្នេរសមុទ្រ ។ ជាច្រើន​ទ​ស្សវ​ត្យ ក្រោយមក​ឆ្នេរ​នេះ​ត្រូវបាន​គេបោះបង់​សម្លៀកបំពាក់ និង កញ្ជាក់​តូចៗ ដែល​មាន​ជាច្រើន​ពណ៌ ដែល​គ្របដណ្តប​ឆ្នេរ​នេះ​រហូតដល់​ពេល​បច្ចុប្បន្ន​នេះ​។​
​នៅក្នុង​ឆ្នាំ ២០០២ ខាង​ប្រព័ន្ធ​ឧទ្យាន​រដ្ឋ​កាលីហ្វ័​រញ៉ា បាន​ទិញ​ផ្ទៃដី នេះ ចំនួន ៣៨ ហិច​តា ដែល​ជា​កម្ម​សិទ្ធ របស់​ឆ្នេរ Glass Beach ហើយ​វា​ត្រូវបាន​ដាក់​បញ្ជូលទៅ​ក្នុង ឧទ្យាន MacKerricher State Park ។​

​ក្រោយ​ពី​ការ​កែខៃ ដែល​អម​ជាមួយ​នឹង​ខ្សាច់​ពណ៌​ផ្សេងៗ ជាពិសេស​គ្រួស​ធំៗ ដែល​មាន​ពណ៌​ប្លែកៗ ផ្តល់ឲ្យ​ដោយ​ធម្មជាតិ វា​កំពុង​ចូលរួម​ចំណែក​ទាក់ទាញ​ចំនួន​ភ្ញៀវទេសច​រណ៍​ជាច្រើន​មិន​ដែល​រំលង ជាមួយនឹង​ឆ្នេរ ដែល​មាន​សភាព​ល្អ​ឯក មួយ​។​សម្រាប់​ភ្ញៀវ​ដែល​មក​លេង​នៅ​ទីនេះ អាច​យក​គ្រួស​ពណ៌​ប្លែកៗ​ទាំងនោះ ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​សម្រាប់​អ្នក​ផ្ទះ​ផងដែរ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

LEAVE A REPLY

Please enter your comment!
Please enter your name here