ភាសា​ចិន​ទទួល​ការចាប់អារម្មណ៍​កាន់តែ​ច្រើន​ពី​យុវវ័យ​នៅ​អ៊ីតាលី​

0
17

ទីក្រុង Crema ៖​យោងតាម​ប្រភព​ព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៧ ខែ តុលា ម្សិលមិញ​នេះ​បានឲ្យដឹងថា​តាម​ប្រភព​ព័ត៌មាន​ពី​ក្នុងស្រុ​ក​មួយ​បានឲ្យដឹង​ថា​ចំនួន​នៃ​យុវវ័យ​ជនជាតិ​អ៊ីតាលី​ដែល​កំពុង​សិក្សា​ភាសា​ចិន​និង​សកម្មភាព​ដែល​ទាក់ទង​ជា​ច្រើន​ទៀត​មាន​ទំហំ​កាន់តែ​កើន​ឡើង​នៅ​តាម​បណ្តា​វិទ្យាស្ថាន​សិក្សា​នានា​នៅក្នុង​ប្រទេស​អ៊ីតាលី​។​
learningchinese009
​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកទេស Luca Pacioli ដែល​ស្ថិត​នៅក្នុង​តំបន់ឧស្សាហកម្ម​មមាញឺក​បំផុត​កម្មវិធី​សិក្សាភាសា​ចិន​ដែល​មាន​និស្សិត​ចូលរួម​ប្រមាណ 156 នាក់​នៅក្នុង​ចំណោម​និស្សិត​សរុប​នៅក្នុង​វិទ្យាស្ថាន 1600 នាក់​ត្រូវបាន​បើក​ពិធី​សម្ភោ​ធ​ឡើង​នា​ពេល​ថ្មីៗ​នេះ​។​នៅក្នុង​រដ្ឋ​ជាង 20 ទៀត​របស់​អ៊ីតាលី​ភាសា​ចិន​នឹង​បាន​ត្រូវ​ដាក់ឲ្យ​ក្លាយ​ជា​វិញ្ញាសា​ប្រឡង​ចេញពី​សាលា​នៅ​ឆ្នាំក្រោយ​នេះ​ហើយ​។​

​មាន​សិស្ស​និស្សិត​ជា​ច្រើន​បាន​និយាយថា​ពួកគេ​បាន​ប្រើប្រាស់​ពេលវេលា​ប្រមាណ​បី​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ចំណាយ​លើ​ថ្នាក់រៀន​ភាសា​ចិន​ហើយ​ពួកគេ​ជឿជាក់​ថា​វា​នឹង​ក្លាយជា​ភាសា​អន្តរជាតិ​មួយ​ដែល​ដើរតួ​សំខាន់​ក្នុង​ការប្រាស្រ័យ​ទា​ក់ទង់​គ្នា​នៅក្នុង​ពិភពលោក​នា​ពេល​អ​នា​គត់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here