ទីបំផុត​អ្នកបើក​ម៉ូតូ​ធំ​ម្នាក់​នឹង​ត្រូវ​ដាក់ទោស ១​ឆ្នាំ​ក្នុង​បទ​បង្កហេតុ​ (Video Inside)

0
24

​វីដេអូ​មួយ​ដែល​ត្រូវបាន​បើក​មើល​យ៉ាងច្រើន​ពី​សំណាក់​អ្នកលេង​ហ្វេ​សប៊ុក​រវាង​ក្រុម​ម៉ូតូ​ធំ​នឹង​អ្នក​បើក​ឡាន Range Rover នោះ​ឥឡូវនេះ​ទាំង​ជនរងគ្រោះ​និង​ជនជាប់ចោទ​ត្រូវបាន​នាំយក​មក​កាន់​តុលាការ​ក្នុង​ការកាត់ទោស​ហើយ​។​
2013-10-08_084416
​អ្នកបើក​ម៉ូតូ​ធំ​ម្នាក់​ដែល​មាន​អាយុ 28 ឆ្នាំ​មាន​ឈ្មោះ Christopher Cruz មាន​មុខរបរ​ជា​អ្នក​លាង​ឡាន​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​បង្កហេតុ​ឲ្យមាន​កំហឹង​រវាង​ក្រុម​អ្នកបើក​ម៉ូតូ​ធំ​ជាមួយនឹង​អ្នក​បើក​ឡាន​Range Rover ។​លោក Cruz នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​បាន​និយាយ​ឲ្យដឹងថា​លោក​មិន​មាន​បំណង​បង្អង់​ល្បឿន​ម៉ូតូ​របស់​លោក​នៅ​ពីមុខ​ឡាន​នោះទេ​តែ​លោក​ព្យាយាម​ងាក​មើល​គ្នា​ដែល​បើក​នៅ​ពីក្រោយ​ហើយ​វា​បាន​ធ្វើឲ្យ​ម៉ូតូ​ធ្លាក់​ល្បឿន​នៅ​ពីមុខ​ឡាន​។​លោក​បន្ត​ទៀត​ថា​លោក​មិន​ដែល​មាន​ការ​តាំងចិត្ត​ក្នុងការ​បង្ក​បញ្ហា​នេះ​ឡើយ​បើទោះបីជា​ម្ចាស់​រថយន្ត​មិន​ដែល​ទាំង​បាន​ងាក​មើល​លោក​ផង​នោះ​ហើយ​លោក​មិន​មាន​អារម្មណ៍​ថា​លោក​នឹង​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ដែរ​។​

​បើ​ទោះបីជា​យ៉ាងណា​ក្តី​នៅ​ក្នុង​វីដេអូ​ដែល​បាន​បង្ហាញ​ពី​តំបូង​នៃ​រឿងរ៉ាវ​ត្រូវបាន​មនុស្ស​ភាគច្រើន​បាន​ឃើញ​ហើយ​វិភាគ​។​ម្ចាស់​រថយន្ត Alexian Lien ដែល​កំពុង​បើក​បរជា​មួយ​នឹង​កូន​អាយុ​ពីរ​ឆ្នាំ​និង​ប្រពន្ធ​របស់​ខ្លួន​ត្រូវបាន​រងគ្រោះ​ដោយ​ការវាយប្រហារ​ពី​ក្រុម​ម៉ូតូ​នៅត្រង់​ភ្លើងស្តុប​មិន​ត្រូវបាន​ដាក់​ទោស​អ្វី​នោះ​ឡើយ​នៅ​ខណៈ​ដែល​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​បើក​ម៉តូ​ធំ​នោះ​ក៏​ត្រូវ​បាន​ដាក់ទោសផ​ង​ដែរ​៕​
Christopher-Cruz-28-of-Passaic-New-Jersey-appears-in-Manhattan-Criminal-Court-2333917
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here