ធនាគារ​ពិភពលោក​ទម្លាក់​ការព្យាករ​កំណើនសេដ្ឋកិច្ច​ប្រទេស​កំពុងអភិវឌ្ឍ​

0
9

​ធនាគារពិភពលោក បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍនៅ​អាស៊ី​បូព៌ា ក្នុង​ឆ្នាំនេះ និង​នៅ​ឆ្នាំក្រោយ ព្រមទាំង​បាន​និយាយថា តំបន់​នេះ​ត្រូវតែ​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឲ្យបាន​មុន​ការដំឡើង​អត្រាការ​ប្រាក់​របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន ។​
world-bank1
​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​បូ​ព៌ា ប្រហែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច ៧,១​ភាគរយ នៅក្នុង​ឆ្នាំ​២០១៣​នេះ ហើយ​៧,២​ភាគរយ សម្រាប់​ឆ្នាំ​២០១៤ ដោយ​ធ្លាក់​ចុះ​ពី​ការ​ព្យាក​រ កាលពី​ខែ​មេសា ដែល​ថា​កើន​បាន ៧,៨​ភាគរយ និង​៧,៦​ភាគរយ ។ ក្នុងនោះ ចិន​ប្រហេល​កើន​បាន​៧,៥​ភាគរយ នៅក្នុង​ឆ្នាំ​២០១៣​នេះ ធ្លាក់ចុះ​ពី​ការ​ព្យាករ​កាលពី​ខែ​មេសា ដែល​ថា​កើន​បាន​៨,៣​ភាគរយ ។​
​នៅក្នុង​របាយការណ៍ នៃ​ការធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក របស់ ធនាគារ​ពិភពលោក​បាន​និយាយថា ហានិភ័យ​ចំពោះ​ការ​ងើប​ឡើង​វិញ​របស់​ពិភពលោក​ពី​ភាពមិនប្រាកដប្រជា​ជុំវិញ​ភាពជាប់គាំង​ផ្នែក​សារពើពន្ធ​នៅ​អាមេរិក ផលប៉ះពាល់​នៃ​ការដកចេញ​ការជំរុញ​រូបិយវត្ថុ​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់ ការធ្លាក់​ចុះ​វិនិយោគទុន​នៅ​ប្រទេស​ចិន និង​កោលាហល (​ការ​ជ្រួលជ្រើម​) នៅ​មជ្ឈិមបូព៌ា នៅតែ​បន្ត​កើតមាន ។​

សេដ្ឋ​វិទូ​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក លោក Bert Hofman បាន​និយាយថា ផលប៉ះពាល់​មួយចំនួន​នឹង​កើត​ចេញ​មកពី​សេដ្ឋកិច្ច​អន្តរជាតិ ហើយ​ថា​ភាគច្រើន​គឺជា​ការកាត់បន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ដែល​មិន​បាន​ព្រមព្រៀងគ្នា ជាពិសេស​នៅ​អាមេរិក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here