រដ្ឋាភិបាល​អា​មេ​រិច​បាន​កំទេច​ភ្លុក​សត្វ​ចោល​ប្រហែលជា ៦ តោន​

0
60

​យោងតាម​ប្រភព​ព័ត៌មាន Softpedia ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៨ ខែ តុលា ឆ្នាំ ២០១៣ ឲ្យដឹងថា សហរដ្ឋអាមេរិក​បាន​ប្រកាស​ជា​សាធារណៈ​អំពី​ការ​ការបំផ្លាញ​ភ្លុក​ប្រហែលជា ៦ តោន​ដែល​បាន​រឹបអូស​ពី​ឈ្មួញ​ជួញដូរ និង​ភ្លៀវ​ទេសចរណ៍​ចាប់តាំងពី​ឆ្នាំ ១៩៨៩ ក្រោយមក​ក៏​មាន​ការ​ហាមប្រាម​ទៅលើ​ការទិញ និង​លក់​សំភារៈ​ដែល​ធ្វើ​ពី​ភ្លុក​រហូតដល់​បច្ចុប្បន្ន​។​
Ivory-Crush-in-the-US-Canceled-Due-to-Government-Shutdown
​នៅ​ក្នុង​ការកំទេច​ភ្លុក​នេះ​ផង​ដែរ ត្រូវបាន​ធ្វើឡើង​នៅ​ភាគ​ខាងជើង​នៃ​តំបន់ Denver ក្បែរ​ភ្នំ Rocky មិនតែប៉ុណ្ណោះ​ការកំទេច​ភ្លុក​នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ត្រូវ​ធ្វើឡើង​ម្តងទៀត ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ស្តីពី​គំរោងការ​នេះ​ផ្តល់​ឲ្យ​ជា​សាធារណជន​ដឹង​ឭ​នៅឡើយ​។ យ៉ាងណា​ក៏​ដោយ​ការកំទេច​ភ្លុក​ប្រហែលជា ៦ តោន​នេះ​ដើម្បី​បង្ហាញ​ឲ្យ​អ្នកប្រមាញ់​សត្វព្រៃ​បានដឹង​ឭ នឹង​កុំឲ្យ​មាន​ការជួញដូរ​ខុសច្បាប់​បន្តទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here