Nissan ៖ ការលក់​រថយន្ត​នៅក្នុង​ប្រទេស​ចិន​កើនឡើង ៨៣,៤%

0
25

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Nissan Motor Co Ltd បាន​និយាយថា ខ្លួន​លក់​រថយន្ត​បាន​ចំនួន ១១៧.១០០​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន ក្នុង​ខែ​កញ្ញា ដោយ​កើនឡើង ៨៣,៤​ភាគរយ ធៀប​នឹង​ដើមឆ្នាំ​។​
Nissan
​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បានឲ្យដឹងថា នៅក្នុង​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ក្រុមហ៊ុន Nissan លក់​រថយន្ត​បាន​ចំនួន ៨៨៥.៧០០​គ្រឿង ដោយ​កើនឡើង ០,២​ភាគរយ​។​
​កាលពី​ខែ​កញ្ញា ឆ្នាំ​កន្លង​ទៅ ទីផ្សារ​លក់​រថយន្តរ​បស់​ជប៉ុន​នៅក្នុង​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​គំហុក​យ៉ាងខ្លាំង​ដោយសារតែ ជប៉ុន និង​ចិន បាន​ផ្ទុះឡើង​នូវ​ជម្លោះ​ដណ្ដើម​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​។​
​គួរ​បញ្ជាក់​ផងដែ​ថា ក្រុមហ៊ុន Nissan Motor Co Ltd បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត Dongfeng Automobile Group Co នៅក្នុង​ប្រទេស​ចិន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here