បុរស់​ម្នាក់​រួចផុតជីវិត​ពីរលើក បន្ទាប់​ពី​ការវាយប្រហារ​របស់​ត្រី​ឆ្លាម​

    0
    7

    ​អ្នកនេសាទ​ម្នាក់​បាន​រស់រាន​មានជីវិ​ត​បន្ទាប់​ពី​ការវាយប្រហា​រ​របស់​ត្រី​ឆ្លាម​ជា​លើក​ទី​ពីរ​នៅក្នុង​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ​។​នេះបើ​យោង​តាម​ប្រភព័ត៌មាន​ដែល​ចុះផ្សា​យ​នៅ​ថ្ងៃ​ទី ៩ ខែតុលា ឆ្នាំ ២០១៣ នេះ​បានឲ្យដឹង​។
    Screen grab of Cervantes shark attack victim Greg Pickering.
    ដោយ​មាន​ការអន្តរាគមន៍​ធ្វើការ​វះកាត់​រយៈពេល ១០ ម៉ោង បន្ទាប់ពី​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​នៅលើ​ក្បាល និង​ផ្ទៃមុខ ធ្វើឲ្យ​លោក Greg Pickering វ័យ ៥៥ ឆ្នាំ​រួច​ផុត​ពី​សេចក្តីស្លាប់​។ Pickering បាន​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​អ្នកនេសាទ​នៅ​ក្បែរ​តំបន់ Esperance ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល ៣០ ឆ្នាំ ហើយ​ការ​រងគ្រោះ​លើក​ទី​មួយ​របស់​គាត់​គឺ​នៅក្នុង​ខែ​មិនា​ឆ្នាំ ១៩៩៤ ។ ជាក់ស្តែង​នៅ​តំបន់​នោះ​មាន​អ្នករងរបួស​ជាច្រើន ដែល​បង្កឡើង​ដោយ​ត្រី​ឆ្លាម​ផ្សេងគ្នា តែ​នៅក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ទៅ​វិញ​៕​

    LEAVE A REPLY

    Please enter your comment!
    Please enter your name here