Apple, Nokia និង Microsoft ជ្រើសរើស​យក​ថ្ងៃ​ទី​២២​ខែតុលា ជា​ថ្ងៃ​ល្អ​

0
4

​កាលពីដើម​សប្ដាហ៍​នេះ មាន​ព័ត៌មាន​លេចឮ​ថា ក្រុមហ៊ុន Apple នឹង​បង្ហាញ iPad ជំនាន់​ថ្មី​នៅ​ថ្ងៃ​ទី​២២​ខែតុលា​ឆ្នាំ ២០១៣​ខាងមុខនេះ ប៉ុន្តែ​ព័ត៌មាន​នេះ​វា​មិនបាន​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ​ទេ អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា វា​ជា​ថ្ងៃ​ដែល​ក្រុមហ៊ុន Nokia និង Microsoft ជ្រើសរើស​យក​ជា​ថ្ងៃ​ល្អ​ដែរ​។​
Apple
​ក្រុមហ៊ុន Nokia បាន​ប្រកាស​ជា​ផ្លូវការ ខ្លួន​នឹង​បង្ហាញ​ផលិតផល​ថ្មី​នៅ​លើ​ទឹកដី​អារ៉ាប់​នា​ថ្ងៃទី​២២​ខែតុលា ឆ្នាំ ២០១៣ ហើយ​គេ​រំពឹងថា Nokia នឹង​បង្ហាញ Tablet ដំបូង​របស់​ខ្លួន​។​
​ចំណែក Microsoft វិញ ក៏​បាន​ប្រកាស​ជា​ផ្លូវ​ការណ៍​ផងដែរ​ថា ខ្លួន​នឹង​ដាក់​លក់ Surface 2 ដែលជា Tablet ជំនាន់​ថ្មី នៅ​ថ្ងៃ​នោះ​ផង​ដែរ​។​
​តើ​ថ្ងៃទី​២២​ខែតុលា ឆ្នាំ ២០១៣ ជា​ថ្ងៃ​ល្អ​មែន​ទេ​?៕​

LEAVE A REPLY

Please enter your comment!
Please enter your name here