Chryster នឹង​វិនិយោគ​ជាង ១​ពាន់​លាន​ដុល្លារ​ នៅម៉ិកស៊ិក

0
11

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អា​មេរិក Chryster បាន​និយាយ​កាល​ពី​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ធ្វើ​ការវិនិយោគ​នូវ​ទឹកប្រាក់​ប្រមាណ ១,២៤៩​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ការបង្កើត​រោងចក្រ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ិក​ស៊ិក​។​

​សេចក្តីសម្រេចចិត្ត​នេះ ត្រូវ​បាន​ឲ្យដឹង​ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Sergio Marchionne នៅក្នុង​ឱកាស​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតីម៉ិក​ស៊ិក លោក Enrique Pena Nieto​។​

​នាយក​ប្រតិបត្តិ Chryster បាន​បន្តទៀតថា ទឹកប្រាក់​ដែល​នឹង​វិនិយោគទុន​នេះ នឹង​បាន​ផ្ដល់​នូវ​ឱកាស​ការងារ ១.៥៧០​នាក់​សម្រាប់​ប្រជាជន​ម៉ិក​ស៊ិកនៅក្នុង​តំបន់​។​

​យោងតាម​សម្ដី​របស់​លោក​ប្រធានាធិបតីម៉ិក​ស៊ិក បានឲ្យដឹងថា ម៉ិក​ស៊ិក​គឺជា​ប្រទេស​ផលិត​រថយន្ត​ធំ​ជាងគេ​លំដាប់​ទី​៨​នៅក្នុង​ពិភពលោក និង​ជាប់​ចំណាក់​ថ្នាក់​ទី​៤​នៃ​ប្រទេស​ដែល​នាំ​ចេញ​រថយន្ត​ច្រើនជាងគេ ព្រមទាំង​ឆាប់​ចំណាត់ថ្នាក់​លេខ​៥ ជា​ប្រទេស​ដែល​ផលិត​គ្រឿង​បរិក្ខា​រថយន្ត​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​។​

​ឧស្សាហកម្ម​ផលិត​រថយន្ត​នៅ​ក្នុង​ប្រទេស​ម៉ិក​ស៊ិ​កបានចូលរួមចំណែ​ក​ក្នុង​ការនាំ​ចេញ​សរុប​បាន​ចំនួន ២៦​ភាគរយ​។ នេះ​បើ​យោងតាម​សម្ដី​របស់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ម៉ិក​ស៊ិក បាន​ថ្លែង​ឲ្យដឹង​៕​

Chrysler

LEAVE A REPLY

Please enter your comment!
Please enter your name here