Edward Snowden បាន​ជួប​ឪពុក​ជា​លើកតំបូង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​

0
16

​ទីក្រុង​មូ​ស្គូ ( 11/10/13 ) : ការ​ជូ​ប​ជុំវិញ​រវាង​ឪពុក​និង​កូន​របស់​លោក Edward Snowden អតីត​ជា​អ្នក​បម្រើការ​ឲ្យ​ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់​អាមេរិក​ត្រូវបាន​ធ្វើឡើង​កាលពី​ម្សិលមិញ​។​
​ទីកន្លែង​ជួបជុំ​និង​ពេលវេលា​មិន​ត្រូវបាន​គេ​បញ្ជាក់​ទេ​ដោយសារ​មូលហេតុ​សន្តិសុខ​សម្រាប់​លោក Snowden ក៏ប៉ុន្តែ​ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្ងៃ​ដែល​ឪពុក​របស់​លោក​បាន​មក​ដល់​ទីក្រុង​មូ​ស្គូ​។​លោក Lod Snowden ជា​ឪពុក​របស់ Edward Snowden បាន​បញ្ជាក់​ពី​អារម្មណ៍​រីករាយ​ដែល​បាន​ដឹងថា​កូន​ស្ថិតក្នុង​លក្ខណ្ឌ​សុវត្ថិភាព​ហើយ​លោក​ពិតជា​មាន​ការដឹង​គុណ​ជា​ខ្លាំង​ចំពោះ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ក្នុង​ការជួយ​សង្គ្រោះ​លើក​នេះ​។​
Edward-Snowden-2
​លោក Snowden ត្រូវបាន​អាមេរិក​ព្យាយាម​ធ្វើ​និរទេស​ខ្លួន​ត្រឡប់​ចូល​ប្រទេស​វិញ​ក្រោយ​ការចោទប្រកាន់​លោក​ពី​បទ​លួច​យក​របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់​អាមេរិក​ក៏​ប៉ុន្តែ​ត្រូវបាន​រុស្ស៊ី​ប្រកាស​ប្រឆាំង​សំណើរ​នេះ​ដោយ​ជំនួយ​ដោយ​ផ្តល់​សិទ្ធិ​ជ្រកកោន​នៅក្នុង​រុស្ស៊ី​រយៈពេល​មួយ​ឆ្នាំ​ទៅ​វិញ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here