គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​កូរ៉េ​ខាងត្បូង​អាច​រក​បាន​ប្រាក់ ៤ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

    0
    18

    ​តាម​ប្រភព​ព័ត៌មាន​បរទេសមួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២ ខែ តុលា ឆ្នាំ ២០១៣ ឲ្យដឹងថា លោក Kim Ki-Hoon អាច​រក​ប្រាក់​បាន ៤ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​ធ្វើ​ការប្រមាណ​ជា ៦០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ជា​គ្រូវ​បង្រៀន​ភាសា​អង់គ្លេស​ផ្នែក​ទេសចរណ៍​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ភាគច្រើន​នៃ​ការបង្រៀន​របស់គាត់​គឺ​ធ្វើឡើង​តាមរយៈ​កម្មវិធី Skype និង​វីដេអូ conferenc នៅលើ​អន​ឡា​ញ ហើយ​គាត់​អាចបង្កើត​វគ្គ​សិក្សា​សម្រាប់​អ្នក​ដែល​ត្រូវការ​រៀន​តាម​អន​ឡា​ញ និង​អ្នក​ដែល​ត្រូវការ​ជំនួយ​របស់​គាត់​គ្រប់ពេលវេលា​។​
    Korean
    ​ការបង្រៀន​ដ៏​ល្អ​របស់​គាត់​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្រើន​តាមរយៈ​អន​ឡា​ញ បន្ទាប់ពី​គាត់​បាន​បង្រៀន​នៅ​សាលា​អង្គការ​មួយ ជា​ជំនួយការ​ផ្នែក​ភាសារ​អង់គ្លេស​។ កម្មវិធី​របស់​អង្គការ​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​កែប្រែ​អ្នក​មិន​ចេះអក្សរ​នៅ​ជុំវិញ​ប្រទេស ហើយ​ភាគច្រើន​នៃ​ប្រជាជន​ដែល​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ​មិន​ចេះអក្សរ ប៉ុន្តែ​សព្វថ្ងៃនេះ​វា​បាន​ក្លាយ​ជា​កតាព្វកិច្ច​ដ៏​សំខាន់​ទី​ពីរ​ដែល​ត្រូវ​បំពេញ​នៅក្នុង​ប្រទេស​នេះ (​យោងតាម PISA ជា​ការសាកល្បង​ជា​សកល​)​។​

    ​ការបញ្ចប់​ការសិក្សា​របស់​សិស្ស​មាន​ការកើនឡើង ជាមួយនឹង​កម្មវិធី​បង្រៀន​នៅ​ក្នុងប្រទេស​កូរ៉េ​ខាងត្បូង​ដែល​មាន​អត្រា​បញ្ចប់​ការសិក្សា​រហូតដល់​ទៅ ៩៣ ភាគរយ ដែល​ខុស​គ្នា​ឆ្ងាយ​ពី​ប្រទេស​អាមេរិក​ដែល​មាន​ត្រឹមតែ ៧៧ ភាគរយ​នៃ​សិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​កម្រិត​ខ្ពស់​៕​

    LEAVE A REPLY

    Please enter your comment!
    Please enter your name here