Xiaomi លក់​ស្មា​ត​ហ្វូន​បាន ១០​ម៉ឺន​គ្រឿង​ត្រឹមតែ ២​នាទី​

0
7

​បន្ទាប់​ពី​អះអាង​ខ្លួនឯង​ថា​ជា Apple អាស៊ី​មក ក្រុមហ៊ុន Xiaomi ហាក់ដូចជា​ជោគជ័យ​ខ្លាំង​នៅ​លើ​ទីផ្សារ​ស្មា​ត​ហ្វូន​ប្រទេស​ចិន ដោយ​ថ្មីៗ​នេះ Xiaomi បាន​លក់​ស្មា​ត​ហ្វូន​ម៉ូដែល​ថ្មី HongMi បាន​ចំនួន ១០​ម៉ឺន​គ្រឿង​ត្រឹម​រយៈពេល​តែ ២​នាទី​។​

​យោង​តាម​សារព័ត៌មាន​ចិន Weibo ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្មីៗ​នេះ​ថា ស្មា​ត​ហ្វូន​ម៉ូដែ​ល HongMi លក់បាន ១០​ម៉ឺន​គ្រឿង​ត្រឹម​រយៈពេល ២​នាទី និង​៥​វី​នាទី ដែល​បាន​ធ្វើឲ្យ Xiaomi រីក​មុខរីក​មាត់​យ៉ាងខ្លាំង រហូត​ដល់​ដាក់​សើច​បិទមាត់​មិន​ជិត​។​

​ស្មា​ត​ហ្វូន HongMi មាន​អេក្រង់​ទំហំ ៤.៧​អ៊ីង មាន RAM ទំហំ 4GB មាន​កាមេរ៉ា​ទំហំ ៨​មេហ្គា​ភិ​ច​សែ​ល ព្រមទាំង​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android 4.2 Jelly Bean ដោយ​លក់​ក្នុង​តម្លៃ ១៣១​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្មីៗ​នេះ ក្រុមហ៊ុន Xiaomi បាន​ទាក់ទាញ​បុគ្គលិក​ជាន់ខ្ពស់​របស់ Google មក​រូប ដែល​ជា​ហេតុ​ធ្វើឲ្យ Google មិនសូវ​សប្បាយចិត្ត​ជាមួយ​នឹង Xiaomin៕

HongMi

LEAVE A REPLY

Please enter your comment!
Please enter your name here