ពិសា​បន្លែ​ពណ៌​បៃតង ល្អ​ចំពោះ​សុខភាព​

0
123

​បន្លែ​ពណ៌​បៃតង ក្រៅ​ពី​ជួយ​ឲ្យមាន​រូបរាង​ស្វែល​ស្អាត​ហើយ​នោះ ថែម​ទាំង​ជួយ​ឲ្យមាន​អារម្មណ៍​ល្អ និង​ផ្ដល់​ថាមពល​ដល់​រាងកាយ​ទៀតផង​។​

​ពណ៌​បៃតង ជា​ពណ៌​ដែល​ផ្ដល់ឲ្យ​មាន​នូវ​អារម្មណ៍​តុល្យភាព និង​ជា​សញ្ញា​តំណាង​ឲ្យ​ការកកើត​ថ្មី ក្ដីសង្ឃឹម​ជួយ​ឲ្យមាន​អារម្មណ៍​រួសរាយ និង​ស្រស់ថ្លា​។ ហេតុនេះ អ្នក​គួរ​ទទួល​ទាន​បន្លែ​ពណ៌​បៃតង ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជួយ​ឲ្យ​ទឹកចិត្តមាន​តុល្យភាព ពិសេស​ទាំង​បន្លែ និង​ផ្លែឈើ​ពណ៌​បៃតង សុទ្ធតែ​ជួយ​ឲ្យ​អារម្មណ៍​មាន​សេចក្ដីសុខ ជួយ​ដល់​តម្រងនោម និង​ថ្លើម ក្នុងការ​កម្ចាត់​សារធាតុ​ពុល ព្រមទាំង​ជួយ​បន្ថែម​ថាមពល​ដល់​រាងកាយ​។​

– អ្នក​អាច​ទទួល​ទាន​ផ្លែឈើ តាំងពីព្រឹក ទល់​ល្ងាច​ឲ្យបាន​ច្រើន តាម​ដែល​អ្នក​អាច​ទទួល​ទាន​បាន ដូចជា ផ្លែ​គី​វី ប៉ោ​ម ត្របែក ទំពាំងបាយជូ​រ និង​ស្វាយ​។​

– គួរ​ទទួល​ទាន​បន្លែ​ឆៅ ឬ​ឆា​បន្លែ ដូចជា សណ្ដែក​ប្រភេទ​ផ្សេងៗ ប្រូក​ខូលី ខាត់​ណា ហើយ​គួរ​ទទួល​ទាន​ឱសថ​រុក្ខជាតិ​ផង ដូចជា គល់​ខ្ទឹម ស្លឹក​ជីរនាងវង ស្លឹក​ម្រះព្រៅ ស្លឹក​ក្រូចសើច និង​ខ្ជាយ ជាដើម​។​

– យក​បន្លែ​មួយ​ចំនួន ដូចជា ល្ពៅ ប៉េង​ប៉ោះ ផ្កា​អង្គាដី ត្រួយ​អង្គាដី និង​ម្រះ​អាចម៍​សត្វ ជាដើម មក​ស្ងោរ រួច​ទទួលទាន​ជាមួយ​ទឹក​ជ្រលក់ ដែល​អ្នក​ចូលចិត្ត ដោយ​ទទួលទាន​រួមជាមួយ​នឹង​ត្រី​កា​ម៉ុង​ចំហុយ ឬ​ចៀន ហើយ​ទទួលទាន​បន្លែ ពេញ​មួយ​ថ្ងៃ ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន ដោយ​ពុំ​ចាំបាច់​បារម្ភ​ថា​ច្រើន​ពេក​នោះ​ទេ​។ ការ​ទទួលទាន​បន្លែ​ច្រើន​ប្រភេទ មាន​ប្រយោជន៍​ចំពោះ​ស្បែក ជួយ​សម្អាត​ពោះវៀន ជួយ​សម្រក​ទម្ងន់ ធ្វើឲ្យ​អ្នក​មានរាង​ស្វែល​ស្អាត ស្បែក​ស្រស់ថ្លា​៕

veggies

LEAVE A REPLY

Please enter your comment!
Please enter your name here