Porsche សម្លឹង​រក​ទីផ្សារ ១៥​ប្រទេស​ថ្មី​បន្ថែមទៀត​

0
13

​ក្រុមហ៊ុន​ផលិត​រថយន្ត Porsche បាន​នឹង​កំពុងតែ​សម្លឹងមើល​ច្រកចូល​ទៅ​កាន់​ទីផ្សារ ១៥​ប្រទេស​ថ្មី​នៅ​ចុង​ទសវត្ស​នេះ ជាពិសេស​គឺ​នៅ​តំបន់​ទ្វីបអាហ្វ្រិក ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​ថ្មី​។​

“​យើង​កំពុងតែ​ធ្វើការ​គ្រប់​ដណ្ដប់​ទៅលើ​ទីផ្សារ​ថ្មី ប៉ុន្តែ​វា​នៅ​មិនទាន់​សម្រេច​នៅលើ​ឡើយ​”​។ នេះ​ជា​សម្ដី​របស់ Bernhard Maier ប្រធាន​ទីផ្សារ​សកល​នៃ​ក្រុមហ៊ុន Porsche បាន​ថ្លែង​នៅក្នុង​វេទិកា​មួយ​នៅ​ទីក្រុង​សៀង​ហៃ​។​

Maier បាន​បន្តទៀតថា “​យើង​កំពុងតែ​តម្រង់​ឆ្ពោះទៅ​កន្លែង​ថ្មី​ផ្សេង​ទៀត​ដែល​មាន ១៥​ប្រទេស​នា​ចុង​ទសវត្ស​នេះ​។ ដោយ​នៅ​ក្នុង​នោះ​ទីផ្សារ​តំបន់​អាហ្វ្រិក​ខាងជើង​គឺ​ជា​គោលដៅ​ធំ​”​។​

​ការពង្រីក​ចូលទៅក្នុង​បណ្ដា​ប្រទេស​ថ្មី​នេះ នឹង​ជួយ​ឲ្យ​ការល​ក់​រថយន្ត​របស់ Porsche ឈាន​ទៅដល់​គោលដៅ​ច្រើនជាង ២០០.០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ នា​ឆ្នាំ ២០១៥ ឬ ២០១៦៕

Porsche

LEAVE A REPLY

Please enter your comment!
Please enter your name here