កំណើរ​សេដ្ឋកិច្ចចិន​នៅ​រក្សា​បាន​ស្ថិរភាព​

0
12

​បើទោះបីជា​មាន​ការព្រួយបារម្ភ​ជាច្រើន​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៣​ក្ដី ប៉ុន្តែ​របាយការណ៍​ថ្មី​នៅក្នុង​ត្រីមាស​ទី​៣ បានបង្ហាញ​ថា សេដ្ឋកិច្ច​របស់​ចិន​បាន​រក្សា​នៅក្នុង​ស្ថិរភាព និង​កំណើត​ថេរ​។​

​ការនាំ​ចូល​របស់​ចិន​នៅក្នុង​ខែ​កញ្ញា បាន​កើនឡើង ៧,៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​នៅ​ក្នុង​នោះ​កាលពី​ខែ​សីហា កើនឡើង ៧​ភាគរយ​។​
​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​មួយ​នេះ បាន​កើនឡើង ៣,៣​ភាគរយ នៅក្នុង​ខែ​កញ្ញា​។ នេះ​បើ​យោង​តាម​សម្ដី​របស់​អ្នកនាំពាក្យ​របស់​ការិយាល័យ​គយ​បាន​ថ្លែង​ឲ្យដឹង​។​

​បើទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​មាន​ភាពស្មុគស្មាញ​ក្ដី ប៉ុន្តែ​ពាណិជ្ជកម្ម​បរទេស និង​សេដ្ឋកិច្ច​នៅក្នុង​ស្រុក​ចិន ត្រូវ​មាន​គេ​មើលឃើញថា​មាន​ភាពល្អប្រសើរ ដោយ​រក្សា​បាន​នៅ​ស្ថិរភាព​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ជាង ៦០​ភាគរយ​នៅក្នុង​ប្រទេស​ចិន បាន​រំពឹង​ថា ប្រាក់ចំណេញ​របស់​ពួកគេ​នឹង​កើន​ឡើង​វិញ​នៅ​ក្នុង​ត្រីមាស​ទី​៣ ដោយសារតែ​មាន​ការ​ងើប​ឡើងវិញ​នូវ​វិស័យ​ឧស្សាហកម្ម​៕

china-economy

LEAVE A REPLY

Please enter your comment!
Please enter your name here