មនុស្ស 86 នាក់​ជាប់គាំង​នៅ​លើ​ភ្នំ​អេវ៉េ​រេស​ក្រោយ​ព្យុះភ្លៀង​ព្រិល​

0
10

​ទីក្រុង​ឡា​សា ( 14/10/13 ) : មនុស្ស​សរុប 86 នាក់​ដែល​សុទ្ធតែ​ជា​ភ្ញៀវ​ទេសចរណ៍​បាន​ជាប់គាំង​នៅ​លើ​ភ្នំ​អេវ៉េ​រេសនៅក្នុង​ជម្រំ​ក្រោយមាន​ព្យុះ​ព្រិល​ដែល​បាន​បក់បោក​មក​តំបន់​នោះ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ហើយ​មាន 13 នាក់​ជា​ភ្ញៀវ​ទេសចរណ៍​បរទេស​។​
Everest
​យោង​តាម​ការរាយការណ៍​របស់​អជ្ញាធរ​បានឲ្យដឹង​ថា​ក្រុម​អ្នកទេសចរណ៍​ដែ​ល​រៀបនឹង​ត្រឡប់​ចុះ​មក​វិញ​ក្រោយ​ការ​ទស្សនា​ព្រះអាទិត្យ​លេច​ហើយ​នោះ​ត្រូវបាន​ផ្អាក​ទៅវិញ​។​
​គួរបញ្ជាក់​ថា​ជម្រំ​ដែល​មាន​កំពស់​ប្រហែល 5,200 ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ​សម្រាប់អ្នកទេសច​រណ៍កំ​សាន្ត​ទស្សនា​មើល​ថ្ងៃ​លេច​។​ទោះបីជា​យ៉ាងណាក្តី​មិនទាន់​មាន​របាយកា​រណ៍​ស្តីពី​អ្នក​របួស​រឺ​ជន​រង​គ្រោះ​ពី​ហេតុការណ៍​នោះទេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here