ប្រភពព័ត៌មាន Softpedia ដែលចុះផ្សាយកាលពីថ្ងៃទី ១៤ ខែ តុលា នេះ បានឲ្យដឹងថាបុរសជាជនរងគ្រោះម្នាក់បានថតជាប់មុខឧក្រិដ្ឋជនពីរនាក់ដែលព្យាយាមប្លន់យកម៉ូតូរបស់ខ្លួនតែបែរជាស៊យដោយមានវត្តមានប៉ូលីសម្នាក់ដែលឈរនៅក្បែរនោះទៅវិញ។ប៉ូលីសភ្លាមៗបានដើរចូលមកបាញ់សំដៅប៉ុន្មានគ្រាប់ចំឧក្រិដ្ឋជនម្នាក់ក្នុងចំណោមពីរនាក់ដែលម្នាក់ទៀតជិះម៉ូតូរត់រួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា 3 ល្ងាចថ្ងៃសៅរ៍នៅក្នុងទីក្រុង Sao Paulo ។ហេតុការណ៍នេះត្រូវបានថតវីដេអូដោយជនរងគ្រោះដែលត្រូវក្រុមខ្មាន់កាំភ្លើងព្យាយាមប្លន់យកម៉ូតូ។អ្នកប្រើប្រាស់ account របស់ youtube បានបរិយាយថាឧក្រិដ្ឋជនដែលត្រូវបានប៉ូលិសបាញ់នោះនៅមានជីវិតនៅឡើយទេហើយស្ថិតនៅក្នុងលក្ខណ្ឌប្រសើរឡើងវិញហើយក្រោយទទួលការព្យាបាល៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
