Britney Spears ប្រកាស​អាលប៊ុម​ថ្មី “Britney Jean”

0
73

យោងតាម​ប្រភព​ព័ត៌មាន​របស់ Softpedia ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៥ ខែ តុលា ម្សិលមិញ​នេះ​បានឲ្យដឹងថា តារាចម្រៀង Britney Spears បាន​ប្រកាស​ពី​អាលប៊ុម​ថ្មី​របស់​ខ្លួន​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ជាមួយនឹង​ការ​ដាក់ តារាង​ពេលវេលា ចេញផ្សាយ​នៅ​ថ្ងៃទី ៣ ខែ ធ្នូ ខាងមុខនេះ​។

​អាលប៊ុម​ថ្មី​នេះ​ដែរ​ត្រូវបាន​គេ​ដឹងថា ជា​អាលប៊ុម​ដែល​មានឈ្មោះ​ថា “Britney Jean” ដែល​លោកអ្នក​អាច​ឭ​ពី​នាង​ដោយផ្ទាល់ ហេតុអ្វី​បាន​ជា​នាង​ជ្រើសរើស​ឈ្មោះ​នាង​ធ្វើ​ជា​ចំណងជើង​បទ​ចម្រៀង​យ៉ាងនេះ​។​
Britney Spears
​សម្រាប់​តារាចម្រៀង​សិច​ស៊ី Britney Spears បច្ចុប្បន្ន​នេះ​កំពុង​ស្នាក់នៅ ទីក្រុង Las Vegas ដើម្បី​ផ្សព្វផ្សាយ​អាលប៊ុម​ចម្រៀង​របស់​នាង ហើយ​នាង​ក៏​បាន​ប្រកាស​ពី​បទ​ចម្រៀង​ថ្មី​របស់​នាង នៅ Capital FM Radio ។​

​ក្នុង​បទ​សម្ភាស​នោះ នាង Britney Spears បាន​និយាយថា “​នៅផ្ទះ ពួកគេ​តែងតែ​ហៅ​ខ្ញុំ​ថា ជា Britney Jean ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ចែករំលែក​ទៅ​ឲ្យ​អ្នកគាំទ្រ​តែប៉ុណ្ណោះ​”​។​ដូច្នោះ សម្រាប់​ប្រិយមិត្ត​របស់​នាង អាច​នឹង​មិន​ចង់​រងចាំ​យូរ​នោះ​ទេ សម្រាប់​ចម្រៀង​ថ្មី​របស់​នាង ថា​វា​អស្ចារ្យ​ប៉ុណ្ណោះ​៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here