WSJ៖ Apple កាត់បន្ថយ​ការផលិត iPhone 5C ព្រោះ​តម្រូវការ​ទាប​

0
32

ក្រុមហ៊ុន Apple បាន​ធ្វើ​ការកាត់បន្ថយ​នូវ​ការផលិត iPhone 5C ដោយសារ​តែ​តម្រូវការ​ទាប បើ​ធៀប​ជាមួយនឹង iPhone 5S​។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Wall Street Journal បាន​ចុះផ្សាយ​កាល​ពី​ថ្មីៗ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រុមហ៊ុន Apple បាន​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន Hon Hai និង Pegatron ដែលជា​អ្នក​ផ្គត់ផ្គង់​ធំ​របស់​ខ្លួន​ឲ្យធ្វើ​ការកាត់បន្ថយ​ការផលិត iPhone 5C​។ ការកាត់បន្ថយ​នេះ​នឹង​ត្រូវ​អនុវត្ត​នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​នេះ បើ​តាម​ការ​ស​ន្ម​ត់របស់ Pegatron ប្រហែលជា​ត្រូវ​កាត់បន្ថយ ២០​ភាគរយ ចំណែក Hon Hai វិញ ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ប្រហែលជា​ត្រូវ​កាត់បន្ថយ ៣០​ភាគរយ​។​

​ក្រោយ​ពី​ធ្លាយ​ព័ត៌មាន​នេះ ទីភ្នាក់ងារ​ព័ត៌មាន Reuters បានបញ្ជាក់​ថា ការកាត់បន្ថយ iPhone 5C នេះ​គឺជា​ការពិត​។​

​បើ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​ព័ត៌មាន​មួយ​នេះ នៅ​មិន​អាច​យក​ជា​ផ្លូវការ​បាន​នោះទេ ព្រោះថា ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយតប​ឡើយ​៕

iphone-5c-all-colors

LEAVE A REPLY

Please enter your comment!
Please enter your name here