បើសិនអ្នកជាមនុស្សបុរសម្នាក់ដែលចូលចិត្តហ៊ឺហាបែបសាមញ្ញតាមរយៈរបស់របរប្រើប្រាស់ខាងក្រៅដូចជាខោអាវទូរស័ព្ទឬម៉ូតូនោះអ្នកនឹងពិបាកក្នុងការឆ្លើយសំណួរខាងលើនេះ។
ចំពោះបុរសជាច្រើនទៀតអាចនឹងគិតថាវាជារឿងធម្មតាទេសម្រាប់ការជិះម៉ូតូទំនើបបែបនេះ នោះហើយគេអាចនឹងទិញវានៅក្រោយពេលការប្រពន្ធហើយក៏បានដែរ។
ប៉ុន្ទែឆ្លើយតបទៅនឹងសំនួរនិងមតិខាងលើនេះមានមិត្តបុរសយើងមួយចំនួនបានបញ្ចេញយោបល់ថាពិតណាស់ក្រោយរៀបការខ្លួនប្រាកដជាអាចទិញម៉ូតូនេះបានតែគួរគិតថាបើសិនជាខ្លួនមានប្រពន្ធហើយតើជិះម៉ូតូនេះបានអីនឹងមើលទៅឡូយនោះព្រោះថាប្រពន្ធនៅចាំផ្ទះរាល់ល្ងាចនឹង !!! ផ្ទុយទៅវិញបើសិនជាយើងនៅមិនទាន់មានប្រពន្ធហើយជាបុរសខ្លួនមួយត្រឹមមានទូរស័ព្ធល្អល្មមមានការងារធ្វើល្មមហើយបូករួមជាមួយនឹងម៉ូតូ DUKE ដែលសាកសមបែបនេះតើល្ងាចថ្ងៃសៅរ៍ឬអាទិត្យមិនមែនជាថ្ងៃដែលត្រូវត្រឡប់ចូលផ្ទះតាំងពីក្បាលព្រលប់នោះទេ !! មិនចឹង ?? ទោះបីជាយ៉ាងណាក្តីបើអ្នកទាំងអស់គ្នាមានយោបល់យ៉ាងណាចំពោះរឿងរ៉ាវដ៏សែនពិបាកពិចារណាមួយនេះ?? ៕
តើចង់បានប្រពន្ធ ឬ យក Duke ?
ទស្សនាវីដេអូឃ្លិបនិយាយអំពី Duke ដូចខាងក្រោមនេះ៖