កីឡាករបាល់បោះ Gilbert Arenas របស់ក្លិប Shanghai Sharks បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលខណៈ ដែលយកក្រដាសប្រាក់ ១០០ ដុល្លារ ១ ដុំជំនួសក្រដាសបង្គន់ ។នេះបើតាមការបង្ហាញ ព័ត៌មាននៅលើ Instagram របស់គាត់។
ជាមួយនឹងគ្នានេះដែរ គាត់បានសរសេរថា “លុយមិនបានធ្វើឲ្យមនុស្សផ្លាស់ប្តូរនោះទេ តែសម្រាប់អ្នកដែលមានលុយថ្មីថ្មោងទើបលុយធ្វើឲ្យផ្លាស់ប្តូរ ។ ខ្ញុំមិនដែលឃើញអ្នកមានចូលទៅប្លន់ធនាគារនោះទេ។ មនុស្សជាច្រើនអាចស្អប់ខ្ញុំ ខណៈដែលខ្ញុំកាន់លុយទៅបន្ទប់ទឹក”។
រដូវកាលចុងក្រោយនេះ ទោះបីជាមិនបានបង្ហាញទម្រង់លេង ខណៈដែលរបួស តែសម្រាប់ ក្នុងហោប៉ៅ របស់ Gilbert Arenas នៅតែមានទឹកប្រាក់ ២០ លានដុល្លារ និងស្ថិតនៅចំណាត់ថ្នាក់ទី ៣ ជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងពិភពបាល់បោះ។
កាលពីឆ្នាំ ២០០៨ កីឡាករ Gilbert Arenas មានទឹកប្រាក់យ៉ាងច្រើនសន្ធឹករហូតដល់ទៅ ១១១ លានដុល្លារ បន្ទាប់ពីកុងត្រាជាមួយនឹង Washington Wizards រយៈពេល ៦ ឆ្នាំ។ ក្រោយមកគាត់បានផ្ទេរទៅកាន់ Orlando Magic នៅឆ្នាំ ២០១០ និង ២០១២ ទៅកាន់ Shangai Sharks ។កីឡាករនេះ ក៏ធ្លាប់បានប្រកាសថា ខ្លួននឹងមិនត្រូវការប្រាក់បន្ថែមពី NBA ច្រើនជាងនេះនោះទេ ៕
a black
rich