ក្នុងចំណោមកីឡាករខ្លាំងៗក្នុងពិភពបាល់ទាត់ អ្នកខ្លះទទួលបានពាន់រង្វាន់ទ្រនាប់ជើងមាស បាល់មាស តែប្លែកតែខ្សែប្រយុទ្ធ សញ្ជាតិកូឌឺវ័រ Didier Drogba ទទួលបានពាន់រង្វាន់ “ជើងមាស”ទៅវិញ។
ការប្រគល់រង្វាន់នេះដែរធ្វើឡើងនៅ Monte Carlo, Monaco កាលពីថ្ងៃទី ១៦ ខែ តុលា កន្លងទៅ ដែលត្រូវប្រគល់ឲ្យអ្នកលេងចាស់វស្សា ក្នុងពិភពបាល់ទាត់អស់រយៈពេល ២៨ ឆ្នាំ ហើយអ្នកលេងម្នាក់អាចទទួលបានរង្វាន់ ជើងមាស នេះតែមួយប៉ុណ្ណោះ ក្នុងអាជីពបាល់ទាត់។
ដើម្បីឈ្នះពានរង្វាន់នេះដែរ Didier Drogba បានឆ្លងឧបសគ្គជាច្រើន ក្នុងចំណោមបេក្ខជនខ្លាំងៗ មានដូចជា niesta, C. Ronaldo, Casillas, Eto’o, Pirlo, Lampard, David Beckham និង Miroslav Klose ។
រង្វាន់ជើងមាសនេះដែរ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ២០០៣ ដោយអ្នកដែលឈ្នះមុន Drogba មានកីឡាករ Roberto Baggio (Brescia – 2003), Pavel Nedved (Juventus – 2004), Andriy Shevchenko (Milan – 2005), Ronaldo (Real Madrid – 2006), Del Piero (Juventus – 2007), Roberto Carlos (Fenerbahce – 2008), Ronaldinho (Milan – 2009), Francesco Totti (Rome – 2010), Ryan Giggs (Manchester United – 2011), Ibrahimovic (PSG – 2012) ៕
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba2_zps091df925.jpg
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba3_zpsa4575821.jpg
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba4_zps3db49656.jpg
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba1_zps8d40ceaf.jpg
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba5_zps994adf56.jpg