ក្មេងប្រុសនៅក្នុងប្រទេសចិន ត្រូវបានរំភើបជាលើកដំបូង ដោយមានទ្រនាប់ជើង ត្រូវនឹងទំហំជើង បន្ទាប់ពីមានជំងឺជើងដំរី ឬរោគហើមដៃជើង។
Anyou Xu ជាក្មេងប្រុស ដែលរស់នៅ ទីក្រុងហ្វូស៊ូ ខេត្តហ្វូជាំង នាភាគខាងលិចប្រទេសចិន ។ ជាមួយនឹងជំងឺហើមដៃជើង ជាង ២៧ ឆ្នាំទៅហើយ ដែល Anyou Xu ដើរដោយជើងទទេរ ប៉ុន្តែរដូវរងារចូលមកដល់ គាត់បានប្រើប្រាស់ទ្រនាប់ជើងសង្រែក ដែលធ្វើឡើងដោយបងប្រុសរបស់គាត់។
ថ្មីៗនេះដែរ អ្នកធ្វើទ្រនាប់ជើង ដែលមានជំនាញ់ច្បាស់លាស់ បានជួយដល់ Xu អាចមានទ្រនាប់ជើងពាក់ដូចគេ ជាមួយនឹងជើងដំរីរបស់ខ្លួន។ ទ្រនាប់ជើងដំបូងរបស់ Xu មានបណ្តោយ 28.5 សង់ទីម៉ែត្រ និងទទឹង 22.5 ។
តាមប្រភពព័ត៌មានរបស់ Mirror បានឲ្យដឹង អ្នកផលិតទ្រនាប់ជើងនេះបានសន្យាថា នឹងផលិតទ្រនាប់ជើងថ្មី ប្រសិនបើគាត់ពាក់វាទៅរហែកនោះ។
បញ្ជាក់ផងដែរថា សម្រាប់ជំងឺហើមដៃហើបជើងនេះដែរ ភាគច្រើនកើតនៅ តំបន់ ត្រូពិក ជាពិសេសគឺនៅតំបន់អាហ្វ្រិក។មូលហេតុដែលកើតជំងឺនេះគឺដោយសារតែ ប៉ារ៉ាស៊ីត បានចូលទៅកាន់ខ្លួនមនុស្ស តាមរយៈមូលខាំ៕
ទស្សនាវីដេអូរូបភាពដូចខាងក្រោមនេះ៖