បន្ទាប់ពីពិធីមង្គលការរយៈពេល ៨០ ឆ្នាំកន្លងទៅ បុរសចំណាស់អាយុ ១០៣ ឆ្នាំ បានរៀបការជាមួយនឹង ជីដូន អាយុ ៩៩ ឆ្នាំ ដែលធ្វើឡើងនៅ ប៉ារ៉ាហ្គាយ ដោយទំនាក់ទំនងនេះធ្វើឡើងដោយស្របច្បាប់។
ក្នុងពិធីមង្គលការនោះដែរ កូនប្រុសត្រូវបានគេដឹងថា ជាលោក Jose Riella អាយុ ១០៣ ឆ្នាំ និង កូនក្រមុំ ឈ្មោះ Martina Lopez អាយុ ៩៩ ឆ្នាំ ដោយស្លៀកពាក់មិនខុសពីកូនក្រមុំ កូនកំលោះវ័យក្មេងប៉ុន្មានទេ ដោយលក្ខណៈអឹកធឹកជាទីបំផុត។
តាមប្រភពព័ត៌មានរបស់ Global Post បានឲ្យដឹងថា គូស្នេហ៍នេះ បានរៀបការនៅផ្ទះដែលគេរស់នៅអស់រយៈពេល ៨០ ឆ្នាំ ស្ថិតនៅភាគខាងកើតចម្ងាយ ២០ គីឡូម៉ែត្រ ពីរដ្ឋធានី Asuncion ។បច្ចុប្បន្ននេះដែរ គ្រួសារនេះមាន កូន ៨ នាក់ និង ចៅ ចំនួន ៥០ នាក់ និងចៅទួតចំនួន ៣៥ នាក់។
លោកសង្ឈដែលជាបព្វជិក នៅទីនោះបានមានសង្ឈដិការថា ពួកគេជាគូស្នេហ៍ដែលរៀបការមានអាយុ ច្រើនជាងគេ បើតាមដឹង។បើទោះបីជា Lopez មានវ័យ ៩៩ ឆ្នាំទៅហើយ តែគាត់នៅតែអាចធ្វើការងារផ្ទះសម្បែងមួយចំនួនបានយ៉ាងប្រើសើរទៀតផង៕