ទីក្រុងប៉ាកសេ ( 18/10/13 ) ៖លោករដ្ឋមន្ត្រីក្រសួងកិច្ចការងារសាធារណៈនិងដឹកជញ្ជូន Sommad Pholsena បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរថាការសងជម្ងឺចិត្តសម្រាប់គ្រួសារជនរងគ្រោះដោយសារការធ្លាក់យន្តហោះកំពុងស្ថិតនៅក្នុងដំណើរការហើយ។
លោកបាននិយាយថាពួកយើងសូមចូលរួមសមានទុក្ខហើយយើងសន្យាថាការសងថ្លៃជម្ងឺចិត្តក្នុងចំនួនមួយដ៏សមរម្យបំផុតនឹងការស្វែងរកសាកសពដែលនៅសេសសល់។
យោងតាមរបាយការណ៍ដែលបានផ្តល់លោកប្រធានប្រតិបត្តិអាកាសចរស៊ីវិលរបស់ឡាវ Yakao Lopangkao បានឲ្យដឹងថាសាកសព 30 ហើយនៅក្នុងចំណោម 49 ដែលបានរកឃើញហើយសាកសព 20 បានស្គាល់អត្តសញ្ញាណ។
លោករដ្ឋមន្ត្រីបានបន្តទៀតថាថ្វីត្បិតតែការស្វែងរកមានការពិបាកដោយសារតែទឹកទន្លេដែលហូរមានល្បឿនលឿនហើយយើងនៅមិនទាន់ដឹងថាអ្វីដែលយន្តហោះបានហោះបុកតំបូងនោះទេក៏ពិតមែនតែក្រុមការងារនៅតែបន្តការរុករកនៅឡើយហើយឯក្រុមការងារនៅខាងក្រោយនេះវិញកំពុងតែរត់ការជាមួយនឹងក្រុមហ៊ុនរ៉ាប់រងក្នុងការសម្រេចប្រាក់ជម្ងឺចិត្តចុងក្រោយមួយ៕
https://i1272.photobucket.com/albums/y389/domneng/Built/Laos2_zpsad4571e3.jpg
https://i1272.photobucket.com/albums/y389/domneng/Built/Laos1_zps1926bffe.jpg