ប៉េកាំង៖គូស្នេហ៍ជនជាតិចិនវ័យក្មេងមួយគូ ដែលអត់ការងារធ្វើ ត្រូវបានគេចោទប្រកាន់អំពីការលក់កូនស្រីរបស់ខ្លួន លើអនឡាញ ហើយយកទឹកប្រាក់នោះទៅទិញ iPhone សម្លៀកបំពាក់ និងទ្រនាប់ជើង រួមទាំងរបស់របរផ្សេៗទៀត ដែលកំពុងប្រឈមមុខនឹងតុលាការ។ តុលាការនៅទីក្រុងស៊ាហៃ បានធ្វើការប្រឆាំង និងកាត់ទោសគូស្នេហ៍វ័យក្មេងនេះ ពីបទដាក់លក់កូនទី ៣ របស់ខ្លួននៅលើអនឡាញ ដែលជាអំពើខុសច្បាប់ នេះបើតាមសេចក្តីរាយការណ៍ របស់ Liberation Daily ។
តាមប្រភពខាងលើបានឲ្យដឹងថា គូស្នេហ៍នេះបានដាក់លក់កូនរបស់ខ្លួនតាំងពីខែ មិថុនា ក្នុងឆ្នាំនេះ ដោយក្នុងតម្លៃ ៥ ម៉ឺនយន់ ស្មើនិង ៨២០០ ដុល្លារ។ដោយការលក់នេះដែរត្រូវបានទូទាត់សាច់ប្រាក់តាមរយៈធនាគារ។
អ្នកស៊ើបអង្កេត បានរកឃើញថា ស្ត្រីជាម្តាយ បានប្រើប្រាស់ លុយទាំងនោះ ទិញ ទូរស័ព្ទ iPhone ទិញសម្លៀកបំពាក់កីឡាករ និងរបស់របរផ្សេងៗទៀត។នៅតុលាការ គូស្នេហ៍នេះបានប្រាប់ដល់ ព្រះរាជអាជ្ញាថា ពួកគេមានកូន ៣ នាក់ ដោយគ្មានលទ្ធភាព ក្នុងការចិញ្ចឹមពួកគេក៏ដាច់ចិត្តលក់ កូនទី ៣ តែម្តងទៅ។ទោះជាយ៉ាងណាតុលាការបានកាត់ទោសគូស្នេហ៍នេះ ឲ្យជាប់គុក ពីបទ បង្កើតកូនសម្រាប់លក់ ។
បញ្ជាក់ផងដែរថា កាលពីឆ្នាំទៅ មានមនុស្ស ៧ នាក់បានជាប់គុក នៅខេត្ត ហ៊ុយណាន សម្រាប់ការចូលរួមទិញនិងលក់ តម្រង់នោម និងក្រលេន ក្មេងប្រុសចាប់ពីអាយុ ១៧ ឆ្នាំ ដោយប្រើប្រាស់លុយដើម្បីទិញ iPhone និង iPad ៕