ប្រាក់​ចំណូល​សារពើពន្ធ​ចិន កើនឡើង ១៣,៤% ក្នុង​ខែ​កញ្ញា​

0
11

​ប្រាក់ចំណូល​សារពើពន្ធ​របស់​ប្រទេស​ចិន​បាន​កើនឡើង ខណៈពេល​ដែល​កម្ដៅ​សេដ្ឋកិច្ច​បាន​ចាប់ផ្ដើម​ងើប​ឡើងវិញ​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​ក្រសួង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​។​

​ប្រាក់ចំណូល​សារពើពន្ធ​របស់​ប្រទេស​ចិន​បាន​កើនឡើង ១៣,៤​ភាគរយ កាលពី​ខែ​កញ្ញា ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន ១៥២,៤៨​ពាន់​លាន​ដុល្លារ​អាមេរិក ចំណែក​ប្រាក់ចំណូល​វិញ​មាន​កំណើន ៩,២​ភាគរយ​។​

​នៅក្នុង​រយៈពេល ៩​ខែ​ដំបូង ប្រាក់ចំណូល​សារពើពន្ធ​របស់​ប្រទេស​នេះ បាន​កើនឡើង ៨,៦​ភាគរយ​។ កាលពី​ឆ្នាំ ២០១២ ប្រាក់ចំណូល​សារពើពន្ធ​របស់​ចិន​បាន​កើនឡើង ១២,៨​ភាគរយ​។​

​នៅក្នុង​ខែ​កញ្ញា ប្រាក់ចំណូល​សារពើពន្ធ​របស់​រដ្ឋាភិបាល​កណ្ដាល​បាន​កើនឡើង ១៥,៥​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​មុន​គឺ​ដូចគ្នា នេះ​ដោយសារ​តែ​កម្ដៅ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​កើនឡើង​។​

​ការចំណាយ​សារពើពន្ធ​របស់​ប្រទេស​នេះ បាន​កើនឡើង ៨,៨​ភាគរយ គឺ​ជា​ទឹកប្រាក់​មាន​ចំនួន ៩,១៥​ពាន់​ពាន់​លាន​យន់ នៅក្នុង​រយៈពេល ៩​ខែ​ដំបូង​៕

china

LEAVE A REPLY

Please enter your comment!
Please enter your name here