Home Screen របស់ iOS 7 ពិតជាមានភាពទាក់ទាញ និងអស្ចារ្យ ប៉ុន្តែគេមិនបានដឹងថា Home Screen នោះបង្កើតឡើងតាមកម្មវិធីអ្វីទេ។
ដោយឡែកនៅពេលនេះ Vaclav Krejci បានបង្ហាញពីវីដេអូមួយដែលនិយាយអំពីរៀបបង្កើត Home Screen របស់ iOS 7 តាមរយៈកម្មវិធី Microsoft Word របស់ក្រុមហ៊ុន Microsoft។
វាមិនមែនជារឿងអស់សំណើចនោះទេ ប៉ុន្តែវាជាការពិត ព្រោះថា នៅក្នុងវីដេអូ លោក Krejci អាចបង្កើត Home Screen បានដូចពិតៗតែម្ដង។
តើនេះជាការពិតដែរឬទេ? ជឿ ឬមិនជឿ? ឬមួយនេះគ្រាន់តែជាវិធីសាស្ត្រមួយក្នុងការអួតពីលក្ខណៈពិសេសរបស់កម្មវិធី Microsoft Word ប៉ុន្តែបើទោះជាយ៉ាងណាក៏វាអស្ចារ្យដែរ។
ចុះលោកអ្នកវិញគិតយ៉ាងណាដែរ?